លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចុះសួរសុខទុក្ខនិងជូនពរបុណ្យតេតកងពលធំការពារដែនអាកាសហាណូយ
(VOVWORLD) - ក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ នាថ្ងៃទី៨ កុម្ភៈ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចុះសួរសុខទុក្ខ ត្រួតពិនិត្យស្ថានភាពត្រៀម ប្រយុទ្ធ និងជូនពរបុណ្យតេត ម្មាភិបាល យុទ្ធជននៃកងពលធំលេខ ៣៦១ ចំណុះអង្គទ័ពការពារដែនអាកាស-ទ័ពជើងអាកាស។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជននៃកងពលធំលេខ ៣៦១ ចំណុះអង្គទ័ពការពារដែនអាកាស-ទ័ពជើងអាកាស។ (រូបថត៖ VGP) |
តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន អញ្ជើញផ្ញើរក្ដីសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់និងក្ដីជូនពរឆ្នាំថ្មីដ៏ល្អប្រសើរបំផុតជូនចំពោះកម្មាភិបាល យុទ្ធជននិងអង្គភាពយោធានានា ដែលកំពុងបំពេញភារកិច្ចនៅតំបន់ ឆ្ងាយដាច់ស្រយាល តំបន់កោះសមុទ្រ និងប៉ូស្តិ៍ការពារព្រំដែនក្នុងទូទាំងប្រទេស។
លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នាពេលខាងមុខ ភារកិច្ចកសាងកងទ័ព ពង្រឹងប្រៀបការពារជាតិ ការពារមាតុភូមិ រួមទាំងភារកិច្ចការពារដែនអាកាសជាតិនឹង ទាមទារបទដ្ឋានកាន់តែខ្ពស់និងគ្រប់ជ្រុងជ្រោយជាងទៀត។ ហេតុដូច្នេះ លោកនាយក រដ្ឋមន្រ្តីបានស្នើឲ្យកងទ័ពទាំងមូល ក៏ដូចជាអង្គទ័ពការពារដែនអាកាស-ទ័ពជើង អាកាស និងកងពលធំលេខ ៣៦១ និយាយដោយឡែក ត្រូវខិតខំប្រឹងប្រែងអនុវត្តគ្រប់ ភារកិច្ចយ៉ាងល្អប្រពៃ ត្រៀមប្រយុទ្ធដើម្បីការពារព្រំដែន ដែនអាកាសនិង ដែនសមុទ្ររបស់មាតុភូមិ៕