លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ចុះត្រួតពិនិត្យការងារបង្ការប្រឆាំងកូវីដ ១៩ នៅខេត្ត Binh Duong

(VOVWORLD) - នៅពេលមកសាកសួរសុខទុក្ខប្រជាជននៅតាមតំបន់ផ្ទះឈ្នួលនៅសង្កាត់ Binh Chuan ទីក្រុង Thuan An លោកនាយករដ្ឋមន្រ្តីស្នើឲ្យកម្លាំងសមត្ថកិច្ចត្រូវជ្រួតជ្រាប គោលការណ៍ថា មូលដ្ឋាននីមួយៗ ឃុំសង្កាត់នីមួយៗ គឺជាកំពែងមួយដើម្បីបង្ការ ប្រឆាំងជម្ងឺរាតត្បាត ព្រមទាំងត្រូវរក្សាទំនាក់ទំនង និងយាមប្រចាំការទាំង២៤/២៤ ម៉ោង ដើម្បី ជួយឧបត្ថម្ភប្រជាជនផងដែរ។ 

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ចុះត្រួតពិនិត្យការងារបង្ការប្រឆាំងកូវីដ ១៩ នៅខេត្ត Binh Duong - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh សួរសុខទុក្ខ លើកទឹកចិត្តបណ្ដាវេជ្ជបណ្ឌិតដែលកំពុងត្រូវធ្វើការទាំងយប់ទាំងថ្ងៃដើម្បីព្យាបាលឲ្យអ្នកជម្ងឺកូវីដ ១៩ នៅមន្ទីរពេទ្យអន្តរជាតិ
Becamex Binh Duong។ (រូបថត៖ VGP)
នាព្រឹកថ្ងៃទី២៧ ខែសីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ រួមជា មួយក្រុមការងាររបស់រដ្ឋាភិបាល បានចុះសាកសួរសុខទុក្ខ លើកទឹកចិត្តបក្សភាគ រដ្ឋបាលនិងប្រជាជនខេត្ត Binh Duong ក៏ដូចជាត្រួតពិនិត្យការងារបង្ការប្រឆាំងជម្ងឺរាត ត្បាតផងដែរ។
នៅមន្ទីរពេទ្យអន្តរជាតិ Becamex ទីក្រុង Thuan An លោកនាយករដ្ឋមន្រ្តីបាន ត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ហើយតាមដានការព្យាបាលអ្នកជម្ងឺធ្ងន់នៅទីនេះ ផងដែរ។ លោកនាយករដ្ឋមន្រ្តីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់កម្លាំងសុខាភិបាល ដោយចូលរួមព្យាបាលជម្ងឺកូវីដ ១៩ ផង ព្រមទាំង ត្រៀមខ្លួនជាស្រេចព្យបាលជម្ងឺផ្សេងៗទៀតសម្រាប់ប្រជាជន ផង។ នាបច្ចុប្បន្ន មន្ទីរ ពេទ្យកំពុងខ្វះគិលានុដ្ឋាក ដូច្នេះលោកនាយករដ្ឋមន្រ្តីបានតម្រូវឲ្យអនុរដ្ឋមន្រ្តីក្រសួង សុខាភិបាលលោក Nguyen Truong Son ពិចារណា បញ្ជូនគិលានុដ្ឋាកស្ម័គ្រចិត្តពី ទីក្រុងហាណូយមកជួយគាំទ្រ។
នៅពេលមកសាកសួរសុខទុក្ខប្រជាជននៅតាមតំបន់ផ្ទះឈ្នួលនៅសង្កាត់ Binh Chuan ទីក្រុង Thuan An លោកនាយករដ្ឋមន្រ្តីស្នើឲ្យកម្លាំងសមត្ថកិច្ចត្រូវជ្រួតជ្រាប គោលការណ៍ថា មូលដ្ឋាននីមួយៗ ឃុំសង្កាត់នីមួយៗ គឺជាកំពែងមួយដើម្បីបង្ការ ប្រឆាំងជម្ងឺរាតត្បាត ព្រមទាំងត្រូវរក្សាទំនាក់ទំនង និងយាមប្រចាំការទាំង២៤/២៤ ម៉ោង ដើម្បីជួយឧបត្ថម្ភប្រជាជនផងដែរ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមាន ប្រសាសន៍ថា៖ “ហេតុអ្វីៗហៅថាកំពែង? ពីព្រោះនេះជាទីកន្លែងជិតបំផុតនឹងប្រជាជន យល់ ប្រជាជនយ៉ាងច្បាស់បំផុត ហើយជាកន្លែងដែលអាចអំពាវនាវឲ្យប្រជាជនអនុវត្តន៍ការ បិទខ្ទប់។ ទីពីរ នេះជាកន្លែងធានាសុខុមាលភាពសង្គមសម្រាប់ប្រជាជន ហើយទីបីគឺ នេះជាកន្លែងដើម្បីឲ្យប្រជាជន ប្រសិនបើមានតម្រូវការសុខាភិបាល នឹងទទួលបានការ ជួយឧបត្ថម្ភភ្លាមមួយរំពិច។ ហេតុដូច្នេះ ត្រូវមានអ្នកយាមប្រចាំការទាំង២៤/២៤ ម៉ោង”

ប្រតិកម្មទៅវិញ

ផ្សេងៗ