លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន+១ជាមួយចិននិងកូរ៉េខាងត្បូង

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ តុលា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នាយករដ្ឋមន្ត្រីវៀត ណាមលោក ហ្វាម មិញជីញ បានចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) +១ ជាមួយចិន និងកូរ៉េខាងត្បូង។

លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន+១ជាមួយចិននិងកូរ៉េខាងត្បូង - ảnh 1កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៧។ (រូបថត៖ VOV)
ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៧ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យអាស៊ាន និងចិនចាំបាច់ត្រូវលើកកំពស់ភាពធន់ ជំរុញការតភ្ជាប់ យ៉ាងជិតស្និទ្ធ គ្រប់ជ្រុងជ្រោយ និងបរិយាប័ន្ន; ជំរុញខ្លាំងនូវការតភ្ជាប់យុទ្ធសាស្ត្រ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជំរុញកម្លាំង ចលករកំណើនថ្មី ការតភ្ជាប់ពាណិជ្ជកម្មដោយរលូន និងការតភ្ជាប់កាន់តែជិតស្និទ្ធ ជាមួយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ។ លើសពីនេះ ពន្លឿនវឌ្ឍនភាពនៃការបើកទីផ្សារ កែលម្អហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន ជាពិសេសការតភ្ជាប់ទន់នៃគយឆ្លាតវៃ ព្រម ទាំងទាញយកផលប្រយោជន៍ពីសមិទ្ធិផលវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជំរុញកិច្ចសហ ប្រតិបត្តិការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង។
លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា អាស៊ាន និងចិននឹងតភ្ជាប់គោលជំហរ និងទស្សនៈ ពង្រឹងនិងបង្កើនទំនុកចិត្តនយោបាយថែមទៀត សម្របសម្រួលយ៉ាងជិតស្និទ្ធ រួមចំណែកយ៉ាងសកម្មនិងមានការទទួលខុសត្រូវចំពោះសន្តិភាព សន្តិសុខ និងស្ថិរ ភាព បង្កើនការសន្ទនា ដោះស្រាយវិវាទដោយសន្តិវិធីនៅក្នុងតំបន់ រួមទាំង សមុទ្រ ខាងកើត ដើម្បីនាំសមុទ្រខាងកើតក្លាយទៅជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហ ប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព យូរអង្វែង ឆាប់បញ្ចប់ការចរចាលើ ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) យ៉ាងជាក់ស្ដែង មានសុពលភាព ស្របតាម ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន+១ជាមួយចិននិងកូរ៉េខាងត្បូង - ảnh 2ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង លើកទី២៥។ (រូបថត៖ VOV)
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង លើកទី២៥ ភាគីទាំងពីរបាន ឯកភាពអនុម័តលើសេចក្តីថ្លែងការណ៍រួម អំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយអាស៊ាន-កូរ៉េខាងត្បូង ដែលជាការកត់សម្គាល់នូវជំហានអភិវឌ្ឍន៍ថ្មីក្នុង ឱកាសខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនង (១៩៨៩-២០២៤)។
ថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យអាស៊ាន-កូរ៉េខាងត្បូង រួមចំណែក ប្រកបដោយការទទួលខុសត្រូវបន្ថែមទៀតចំពោះសន្តិភាព សន្តិសុខ ស្ថិរភាព និង វិបុលភាពក្នុងតំបន់; ជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយផ្តោត លើការតភ្ជាប់សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ ការអប់រំ និងបណ្តុះ បណ្តាល; ចាត់វិធានការកាន់តែខ្លាំងក្លា ដើម្បីលើកកម្ពស់កំណើនប្រកបដោយ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព ជាពិសេសសម្រាប់កម្លាំងចលករ កំណើនថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ