លោកនាយករដ្ឋមន្រ្តីបញ្ជាឲ្យបង្កើនវិធានការបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ ឲ្យបានប្ដូរផ្ដាច់និងមានប្រសិទ្ធភាពជាងទៀត

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបញ្ជាឲ្យប្រធានគណៈកម្មាធិការប្រជាជនខេត្ត ទីក្រុងក្រោមឱវាទមជ្ឈឹមបន្តអនុវត្តន៍ការរក្សាគម្លាតសង្គមតាមសារាចរណ៍លេខ១៦ឲ្យ បានម៉ឺងម៉ាត់ ជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាពនិងតឹងរឹងជាងទៀត។ ចំពោះការព្យាបាលសម្រាប់អ្នកជម្ងឺ ត្រូវកាត់បន្ថយជាអតិបរមាករណីស្លាប់។ 
លោកនាយករដ្ឋមន្រ្តីបញ្ជាឲ្យបង្កើនវិធានការបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ ឲ្យបានប្ដូរផ្ដាច់និងមានប្រសិទ្ធភាពជាងទៀត - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ចុះត្រួតពិនិត្យមូលដ្ឋានផលិតសម្ភារៈបរិក្ខារពេទ្យមួយ។ (រូបថត៖ VGP)

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ទើបបានចុះហត្ថលេខានិងចេញផ្សាយសារទូរលេខដែលបញ្ជាឲ្យបណ្ដាក្រសួង ស្ថាប័ននិងខេត្ត ក្រុងនានា បង្កើនវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩។

លោកនាយករដ្ឋមន្រ្តីបញ្ជាឲ្យប្រធានគណៈកម្មាធិការប្រជាជនខេត្ត ទីក្រុងក្រោមឱវាទមជ្ឈឹមបន្តអនុវត្តន៍ការរក្សាគម្លាតសង្គមតាមសារាចរណ៍លេខ១៦ឲ្យ បានម៉ឺងម៉ាត់ ជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាពនិងតឹងរឹងជាងទៀត។ ចំពោះការព្យាបាលសម្រាប់អ្នកជម្ងឺ ត្រូវកាត់បន្ថយជាអតិបរមាករណីស្លាប់។ ត្រៀមរៀបចំវិធានការខ្ពស់បំផុតតាមដែលអាចធ្វើទៅបានសម្រាប់ការព្យាបាល ធានាយ៉ាងគ្រប់គ្រាន់នូវអុកស៊ីសែន ម៉ាស៊ីនជំនួយដង្ហើម គ្រែសង្គ្រោះបន្ទាន់ និងលក្ខខណ្ឌចាំបាច់ផ្សេងៗទៀតក្នុងពេលឆាប់បំផុត។ ទន្ទឹមនឹងនោះ ពន្លឿនការចាក់វ៉ាក់សាំង រៀបចំមណ្ឌលចាក់វ៉ាក់សាំងអចិន្រ្តៃយ៍និងចល័ត បង្កភាពងាយស្រួលហើយធានាសុវត្ថិភាព ប្រសិទ្ធភាពសម្រាប់អ្នកទទួលការចាក់វ៉ាក់សាំង។

លោកនាយករដ្ឋមន្រ្តីបញ្ជាឲ្យខេត្ត ក្រុងទាំងអស់ដែលកំពុងអនុវត្តន៍ការរក្សាគម្លាតសង្គម ត្រូវយកចិត្តទុកដាក់ពិសេសដល់ការបញ្ជាដឹកនាំឲ្យបានប្ដូរផ្ដាច់ និងមានប្រសិទ្ធភាពជាងទៀតដើម្បីធានាការធ្វើចរាចរណ៍ ផ្គត់ផ្គង់ស្បៀងអាហារ ចំណីអាហារ ទំនិញចាំបាច់: ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ប្រភពធនធាននានា រួមទាំងថវិកាមូលដ្ឋានដើម្បីផ្គត់ផ្គង់ស្បៀងអាហារ ចំណីអាហារចាំបាច់បំផុតសម្រាប់ប្រជាជនដែលកំពុងជួបការលំបាកដោយឥតគិតថ្លៃ មិនទុកឲ្យនរណាម្នាក់ត្រូវអត់ឃ្លាន ខ្វះខាតទំនិញចាំបាច់ ព្រមទាំងបំពេញតម្រូវការថែទាំសុខភាពសម្រាប់ប្រជាជននៅគ្រប់កន្លែង គ្រប់ពេលវេលា ហើយធានាជាដាច់ខាតសន្តិសុខ សុវត្ថិភាពនិងសណ្ដាប់ធ្នាប់លើភូមិសាស្ត្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ