លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង ជួបសវនាការជាមួយអនុប្រធានគណៈ កម្មាធិការយោធាមជ្ឈិមចិន

(VOVWORLD) - នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ហ្វាន វ៉ាន់យ៉ាង បានអះអាងថា គណៈកម្មា ធិការយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម ត្រៀមខ្លួនជាស្រេចជានិច្ច ដើម្បីរួមជាមួយភាគីចិន អនុវត្តន៍យ៉ាងជាក់ស្ដែងនូវការយល់ដឹងសំខាន់ៗ ដែលថ្នាក់ ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរបានឯកភាពគ្នាលើការជំរុញកិច្ចសហ ប្រតិបត្តិការការពារជាតិ សន្តិសុខ។

លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង ជួបសវនាការជាមួយអនុប្រធានគណៈ កម្មាធិការយោធាមជ្ឈិមចិន - ảnh 1លោកឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង សមាជិកការិយាល័យនយោបាយ លេខារងគណៈកម្មាធិការយោធា មជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសវនាការជាមួយលោក Zhang Youxia  សមាជិកការិយាល័យនយោបាយ អនុប្រធានគណៈកម្មាធិការយោធា មជ្ឈិមចិន។ (រូបថត៖ VOV)
កាលពីថ្ងៃទី ១៣ ខែកញ្ញា នៅទីក្រុងប៉េកាំង ប្រទេសចិន លោកឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង សមាជិកការិយាល័យនយោបាយ លេខារងគណៈកម្មាធិការយោធា មជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសវនាការជាមួយលោក Zhang Youxia  សមាជិកការិយាល័យនយោបាយ អនុប្រធានគណៈកម្មាធិការយោធា មជ្ឈិមចិន ក្នុងឱកាសចូលរួមវេទិកា Xiangshan ប៉េកាំងលើកទី ១១ នៅទីក្រុង ប៉េកាំង។ នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ហ្វាន វ៉ាន់យ៉ាង បានអះអាងថា គណៈកម្មា ធិការយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម ត្រៀមខ្លួនជាស្រេចជានិច្ច ដើម្បីរួមជាមួយភាគីចិន អនុវត្តន៍យ៉ាងជាក់ស្ដែងនូវការយល់ដឹងសំខាន់ៗ ដែលថ្នាក់ ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរបានឯកភាពគ្នាលើការជំរុញកិច្ចសហ ប្រតិបត្តិការការពារជាតិ សន្តិសុខ។
រីឯខ្លួនវិញ អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន លោក Zhang Youxia  បានអះអាងថា ចិនគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូសហប្រតិ បត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ លោកបានមានប្រសាសន៍ ថា សកម្មភាពដែលកងទ័ពនៃប្រទេសទាំងពីរបានដាក់ពង្រាយនាពេលថ្មីៗនេះ បាន ចូលរួមចំណែកក្នុងការអនុវត្តយ៉ាងជាក់ស្ដែងនូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ