លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ គួរតែជំរុញការផ្ទេរប្រគល់បច្ចេកវិទ្យាសុខា ភិបាលដ៏ជឿនលឿនរបស់ជប៉ុនជូនវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី២៧ ខែមករា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកស្រីបណ្ឌិត Kusumi Mari ប្រធានក្រុមហ៊ុនចំកាត់ អប់រំវេជ្ជសាស្ត្រជប៉ុន។
លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ គួរតែជំរុញការផ្ទេរប្រគល់បច្ចេកវិទ្យាសុខា ភិបាលដ៏ជឿនលឿនរបស់ជប៉ុនជូនវៀតណាម - ảnh 1 ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោកស្រីបណ្ឌិត Kusumi Mari ប្រធានក្រុមហ៊ុនចំកាត់ អប់រំវេជ្ជសាស្ត្រជប៉ុន។ (រូបថត៖ VNA)
នៅជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្វាគមន៍លោកស្រី Kusumi Mari ដែលបានវិនិយោគចូលមកគម្រោងកសាងសាលារៀននិងមន្ទីរពេទ្យនៅ វៀតណាម។ លោកប្រធានរដ្ឋមានប្រសាសន៍ថា វៀតណាមជាប្រទេសដែលមានចំនួន ប្រជាជនសរុបជិត១០០លាននាក់ ដូច្នេះតម្រូវការកសាងមន្ទីរពេទ្យបន្ថែមគឺចាំបាច់ សម្រាប់បម្រើការងារពិនិត្យ ព្យាបាលជម្ងឺជូនប្រជាជន។ លោកប្រធានរដ្ឋមានបំណង ថា គម្រោងមន្ទីរពេទ្យនេះនឹងត្រូវបានដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗ ហើយមានការ ផ្ទេរប្រគល់បច្ចេកវិទ្យាសុខាភិបាលដ៏ជឿនលឿនពីជប៉ុន។ លោកប្រធានរដ្ឋក៏បញ្ជាក់ ផងដែរថា កិច្ចសហប្រតិបត្តិការផ្នែកអប់រំ បណ្ដុះបណ្ដាលនិងការផ្ទេរប្រគល់បច្ចេកវិទ្យា គឺជាការយកចិត្តទុកដាក់ជួរមុខនៅវៀតណាម ដូច្នេះលោកប្រធានរដ្ឋមានបំណងថា លោកស្រីបណ្ឌិត Kusumi Mari នឹងខិតខំប្រឹងប្រែងថែមទៀតដើម្បីជំរុញការសម្រេច គម្រោងក្នុងពេលឆាប់ៗ។
រីឯខ្លួនវិញ លោកស្រីបណ្ឌិត Kusumi Mari បានបញ្ជាក់នូវការប្ដេជ្ញាចិត្តក្នុងការ កសាងមន្ទីរពេទ្យនៅវៀតណាមក្នុងពេលឆាប់ៗ ហើយប្រើប្រាស់បច្ចេកវិទ្យាសុខា ភិបាលថ្មីបំផុតក៏ដូចជាបច្ចេកទេសព្យាបាលដ៏ជឿនលឿនរបស់ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ