លោកប្រធានរដ្ឋ Nguyen Xuan Phuc បញ្ជាឲ្យពន្លឿនដំណើរការសាកល្បងវ៉ាក់សាំង Nanocovax

(VOVWORLD) - លោកប្រធានរដ្ឋបានបញ្ជាឲ្យក្រសួងសុខាភិបាលជួយ សម្រួលខាងបែបបទសម្រាប់ក្រុមហ៊ុនធ្វើការសាកល្បងវ៉ាក់សាំងដំណាក់កាលទី៣ ក៏ប៉ុន្តែត្រូវធានានីតិវិធីឲ្យបានត្រឹមត្រូវ ដោយសារវាពាក់ព័ន្ធដោយផ្ទាល់ដល់សុខភាព របស់ប្រជាជន។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បញ្ជាឲ្យពន្លឿនដំណើរការសាកល្បងវ៉ាក់សាំង Nanocovax - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្លែងនៅជំនួបធ្វើការជាមួយក្រុមហ៊ុន Nanogen។
នារសៀលថ្ងៃទី២៩ ខែកក្កដា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចុះបំពេញដំណើរទសន្សកិច្ចការងារនៅក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ-ឱសថសាស្ត្រ Nanogen ដែលជាអង្គភាពកំពុងសាកល្បងវ៉ាក់សាំងបង្ការកូវីដ ១៩ ឈ្មោះ Nanocovax។ លោកប្រធានរដ្ឋបានបញ្ជាឲ្យក្រសួងសុខាភិបាលជួយ សម្រួលខាងបែបបទសម្រាប់ក្រុមហ៊ុនធ្វើការសាកល្បងវ៉ាក់សាំងដំណាក់កាលទី៣ ក៏ប៉ុន្តែត្រូវធានានីតិវិធីឲ្យបានត្រឹមត្រូវ ដោយសារវាពាក់ព័ន្ធដោយផ្ទាល់ដល់សុខភាព របស់ប្រជាជន។
នៅក្នុងជំនួបធ្វើការ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Truong Son បានឲ្យដឹងថា ប្រភេទវ៉ាក់សាំងនេះកំពុងត្រូវបានសាកល្បងនៅដំណាក់កាល ៣A ហើយនឹងបន្តអនុវត្តន៍ដំណាក់កាល ៣B។ ក្រសួងបានជួយក្រុមហ៊ុន Nanogen ដើម្បី សម្រេចរួចរាល់ការសាកល្បងដំណាក់កាល ៣A លើមនុស្សចំនួន១០០០នាក់ ហើយក៏ បានសម្រេចការចាក់ដូសទី១នៃដំណាក់កាល៣B ទៅហើយ។
លោកប្រធានរដ្ឋបានលើកសរសើរក្រុមហ៊ុន Nanogen ដោយបានអនុវត្តន៍តាំងពី ដំបូងនូវគោលជំហរផលិតវ៉ាក់សាំងក្នុងស្រុកតាមការបញ្ជាដឹកនាំរបស់រដ្ឋាភិបាលកាលពីខែមីនាឆ្នាំ២០២០។ លោកប្រធានរដ្ឋបានលើកច្បាស់ថា៖ “ខ្ញុំបញ្ជាឲ្យក្រសួងសុខាភិបាលនិងស្ថាប័នពាក់ព័ន្ធនានាបង្កគ្រប់លក្ខណៈងាយស្រួល កែទម្រង់បែបបទរដ្ឋបាល រៀបចំនីតិវិធីជំនាញឲ្យបានឆាប់រហ័សបំផុត។ ក្នុង នោះ ខ្ញុំតម្រូវឲ្យធានានីតិវិធីនិងលក្ខណៈជំនាញនេះ ដោយសារវាពាក់ព័ន្ធដល់សុខ ភាពនិងអាយុជីវិតរបស់ប្រជាជន។ Nanogen ត្រូវបញ្ជាក់នីតិវិធីនេះចំពោះក្រសួង សុខាភិបាល។ បើសិនជាចាំបាច់ យើងអាចអញ្ជើញ WHO ចូលរួមវាយតម្លៃ។ នៅ ពេលសាកល្បកលើបរិមាណមនុស្សដ៏ធំយ៉ាងដូច្នេះគឺ ១៤.០០០ នាក់ តើដំណោះ ស្រាយធានាសុវត្ថិភាពជាអ្វី?”
លោកប្រធានរដ្ឋក៏បានតម្រូវឲ្យក្រុមហ៊ុន Nanogen បន្តកែលម្អដោយឥតឈប់ ឈរនូវបច្ចេកវិទ្យា ផលិតវ៉ាក់សាំងប្រកបដោយគុណភាពល្អ រាំងស្កាត់ជាអតិបរមាផល ប៉ះពាល់ដែលមិនដូចបំណង។ ក្រៅពីការបម្រើតម្រូវការក្នុងស្រុក ត្រូវគិតគូរដល់ការ នាំចេញវ៉ាក់សាំងទៀតផង។ ធ្វើបានយ៉ាងដូច្នោះ គឺជាមោទនភាពរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ