លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវមាគ៌ាកិច្ចការ បរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីនិយមនិងពិពិធកម្ម

(VOVWORLD) - ថ្លែងនៅកិច្ចប្រជុំនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិកដ៏សកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមតែងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីចូលរួមចំណែកក្នុងការជំរុញយ៉ាងខ្លាំងក្លានូវពហុភាគីនិយម លើកកំពស់ការគោរព ធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិ ជំរុញការទប់ស្កាត់និងដោះស្រាយជម្លោះ ព្រមទាំង ពង្រីកតួនាទីរបស់អង្គការតំបន់ក្នុងការថែរក្សាស្ថិរភាពសន្តិសុខតំបន់និងអន្តរជាតិផងដែរ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវមាគ៌ាកិច្ចការ បរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីនិយមនិងពិពិធកម្ម - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើអធិបតីនៅកិច្ចប្រជុំពិភាក្សាជាន់ខ្ពស់តាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខ។ (រូបថត៖ TTXVN)
នាថ្ងៃទី១៩ ខែមេសា នៅទីក្រុងហាណូយ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំខែមេសាឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើអធិបតីនៅកិច្ចប្រជុំពិភាក្សាជាន់ខ្ពស់តាមប្រព័ន្ធ វីដេអូ ក្រោមមូលបទ “បង្កើនកិច្ចសហប្រតិបត្តិការរវាងអ.ស.បជាមួយអង្គការតំបន់ក្នុង ការជំរុញការកសាងជំនឿទុកចិត្តនិងកិច្ចសន្ទនាក្នុងការទប់ស្កាត់និងដោះស្រាយ ជម្លោះ”។
ថ្លែងនៅកិច្ចប្រជុំនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិកដ៏សកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមតែងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីចូលរួមចំណែកក្នុងការជំរុញយ៉ាងខ្លាំងក្លានូវពហុភាគីនិយម លើកកំពស់ការគោរព ធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិ ជំរុញការទប់ស្កាត់និងដោះស្រាយជម្លោះ ព្រមទាំង ពង្រីកតួនាទីរបស់អង្គការតំបន់ក្នុងការថែរក្សាស្ថិរភាពសន្តិសុខតំបន់និងអន្តរជាតិផងដែរ។  
លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវមាគ៌ាកិច្ចការ បរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីនិយមនិងពិពិធកម្ម - ảnh 2តំណាងបណ្ដាប្រទេសអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា។
យោងតាមលោកប្រធានរដ្ឋ Nguyen Xuan Phuc ថា ទោះបីជាសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបន្តជាទំនោរនិងជាបំណងប្រាថ្នាដ៏ក្លៀវក្លារបស់ ប្រទេសនិងប្រជាជាតិទាំងអស់ក៏ដោយ ប៉ុន្តែមនុស្សលោកនៅតែកំពុងរស់នៅក្នុង បរិយាកាសសន្តិសុខមួយដោយមានបញ្ហាប្រឈមជាច្រើន ដែលទាមទារឲ្យត្រូវពង្រឹង សាមគ្គីភាពអន្តរជាតិជាងពេលណាៗទាំងអស់។ ដោយឈរលើមូលដ្ឋាននៃការវិភាគ បញ្ហាប្រឈមនានាដែលមនុស្សលោកកំពុងជួបប្រទះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកឡើងដំណោះស្រាយមួយចំនួន ដើម្បីកសាងជំនឿទុកចិត្តនិងទប់ស្កាត់ ជម្លោះ។ តាមនោះ អ.ស.បត្រូវការឈានមុខគេក្នុងការបង្កើនសកម្មភាពសហប្រតិ បត្តិការ ចែករំលែកបទពិសោធន៍ ការពិតជាក់ស្ដែងដ៏ល្អៗអំពីការកសាងជំនឿទុកចិត្ត និងកិច្ចសន្ទនាក្នុងការទប់ស្កាត់ជម្លោះ។ សហគមន៍អន្តរជាតិត្រូវការបន្តលើកកំពស់ ថែមទៀតនូវតួនាទីនៃលទ្ធិពហុភាគីនិយម ហើយបង្កើនការគោរពធម្មនុញ្ញអ.ស.បនិង ច្បាប់អន្តរជាតិ; នាំកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាសន្តិសុខនិងបណ្ដាអង្គការ តំបន់ឲ្យរីកចម្រើនកាន់តែស៊ីជម្រៅ; ដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនានិងការ កសាងជំនឿទុកចិត្ត ហើយបង្កលក្ខណៈងាយស្រួលដល់ការពង្រីកមជ្ឈភាព របស់អង្គការតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ