លោកប្រធានរដ្ឋ To Lam ស្នើឱ្យកសាងប្រព័ន្ធតុលាការទំនើប វិជ្ជាជីវៈ និងនីតិរដ្ឋ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក To Lam ប្រធានគណៈកម្មាធិការដឹកនាំកំណែទម្រង់យុត្តិធម៌មជ្ឈិមបានជួបធ្វើការជាមួយ តុលាការប្រជាជនកំពូល និងតាមប្រព័ន្ធអ៊ីនធឺណិតជាមួយប្រព័ន្ធតុលាការលើទូទាំង ប្រទេស។
លោកប្រធានរដ្ឋ To Lam ស្នើឱ្យកសាងប្រព័ន្ធតុលាការទំនើប វិជ្ជាជីវៈ និងនីតិរដ្ឋ។
(រូបថត៖ VOV) |
ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ To Lam ស្នើឱ្យប្រព័ន្ធតុលាការផ្តោតសំខាន់ លើការកសាង
ខឿនយុត្តិធម៌ទំនើប វិជ្ជាជីវៈ និងនីតិរដ្ឋ។ លោកប្រធានរដ្ឋក៏បានស្នើឲ្យ ផ្នែកតុលាការទាំងមូលជំរុញខ្លាំងនូវការងារកសាងជួរកម្មាភិបាល ជាពិសេសជួរចៅ ក្រមប្រកបដោយសុចរិតភាព ដោយដាក់ផលប្រយោជន៍រួមរបស់ប្រទេសជាតិ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការ និងបុគ្គលជាចម្បងបង្អស់ផងដែរ។
“ម្ចាស់ការស្រាវជ្រាវ និងត្រៀមវិធានការជាស្រេចដើម្បីអនុវត្តន៍ភារកិច្ចរបស់ តុលាការនៅក្នុងយុគសម័យសមាហរណកម្មអន្តរជាតិគ្រប់ជ្រុងជ្រោយ ទូលំទូលាយ និងការធ្វើបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល; ផ្តោតសំខាន់លើ ការអនុវត្តការងារកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព។ ម្ចាស់ការ រៀបចំផែនទីបង្ហាញផ្លូវនិងវិធានការដើម្បីអនុវត្តន៍ការងារតុលាការក្នុងយុគសម័យ ៥.០ ជាមួយនឹងការអភិវឌ្ឍនៃបញ្ញាសិប្បនិម្មិត បញ្ហាទាក់ទងនឹងភស្តុតាងអេឡិចត្រូនិក បទល្មើសលើប្រព័ន្ធអ៊ីនធឺណិត និងបទល្មើសនិម្មិត។ ប្រមូលផ្តុំធនធានដើម្បីបញ្ចប់ការ សាងសង់តុលាការអេឡិចត្រូនិកនៅឆ្នាំ ២០២៥ លើកកំពស់សមត្ថភាពគ្រប់គ្រងរបស់ តុលាការនៅលើផ្លាតហ្វមឌីជីថល រួមចំណែកផ្ដល់សេវាតុលាការប្រកបដោយភាព ងាយស្រួល បើកចំហ និងតម្លាភាពដល់ប្រជាពលរដ្ឋ។ ផ្តោតលើការដោះស្រាយសំណុំ រឿងឱ្យបានទាន់ពេលវេលា ស្របតាមច្បាប់ ជាពិសេសករណីដែលត្រូវបានត្រួតពិនិត្យ និងដឹកនាំដោយគណៈកម្មាធិការមជ្ឈិមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន”៕