លោកប្រធានរដ្ឋ To Lam អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Cao Bang

(VOVWORLD) - បន្តដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Cao Bang នារសៀលថ្ងៃទី ១០ មិថុនា នៅទីក្រុង Cao Bang ប្រធានរដ្ឋលោក To Lam បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Cao Bang ស្តីពីស្ថានភាពការពារជាតិ សន្តិសុខ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកសាងបក្ស និងប្រព័ន្ធនយោបាយខេត្ត Cao Bang។

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក To Lam បានស្នើថា ខេត្ត Cao Bang ចាំបាច់ត្រូវលើកកម្ពស់សក្តានុពល និងគុណសម្បត្តិប្រកួតប្រជែង; បង្កើតឱកាស លក្ខខណ្ឌ និងបរិយាកាសអំណោយផល ដើម្បីលើកទឹកចិត្តអ្នកវិនិយោគ និងអង្គភាពអាជីវកម្មចាប់ផ្តើមអាជីព លើកកម្ពស់ការច្នៃប្រឌិត និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោកប្រធានរដ្ឋក៏បានតម្រូវឱ្យខេត្តមានយុទ្ធសាស្ត្រវិនិយោគសម្រាប់ឧស្សាហកម្មសំខាន់ៗ និងវិស័យសំខាន់ៗ។

លោកប្រធានរដ្ឋ To Lam អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Cao Bang - ảnh 1លោកប្រធានរដ្ឋ To Lam អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Cao Bang (រូបថត៖ VOV)

មុននោះ ប្រធានរដ្ឋ លោក To Lam បានអញ្ជើញទៅសួរសុខទុក្ខកម្មាភិបាល នគរបាល នៅឃុំ Truong Ha ស្រុក Ha Quang; អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោក Hoang Dinh Giong ថ្នាក់ដឹកនាំជាន់ខ្ពស់ជើងចាស់របស់បក្ស និងបដិវត្តន៍វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ