លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញចូលរួមពិធី “បើកប៊ិច” ដើមឆ្នាំថ្មីនៅរដ្ឋធានីហាណូយ
(VOVWORLD) - ក្នុងពិធីនេះ លោកប្រធានរដ្ឋ Vo Van Thuong បានជូនអាំងប៉ាវឆ្នាំថ្មី ហើយសួរសុខទុក្ខជនចាស់ជរា ក្មួយៗកុមារនិងយុវជនជំទង់។
លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញធ្វើពិធី “បើកប៊ិច” សរសេរអក្សរនាដើមឆ្នាំថ្មី។
(រូបថត៖ VNA) |
នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ (ត្រូវនឹងថ្ងៃទី ៩ ខែមិកសិរ ឆ្នាំរោង ឆស័ក) ប្រធានរដ្ឋ វៀតណាមលោក Vo Van Thuong បានអញ្ជើញចូលរួមពិធី “បើកប៊ិច” (ការសរសេរអក្សរនាដើមនិទាឃរដូវឆ្នាំថ្មី) នៅតំបន់រំលឹកវិញ្ញាណក្ខន្ធវីរបុរសជាតិ - វរជនវប្បធម៌ពិភពលោក Nguyen Trai នៅឃុំ Nhi Khe ស្រុក Thuong Tin ទីក្រុងហាណូយ។
ពិធីបើកប៊ិចនាដើមនិទាឃរដូវឆ្នាំថ្មី គឺជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតនៃតំបន់ដី Thuong Tin ដោយមានប្រពៃណីឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ។។ នេះជាសកម្មភាពប្រកបដោយអត្ថន័យ លើកទឹកចិត្តដល់ប្រជាជនទាំងមូលនៅមូលដ្ឋានឲ្យយកចិត្តទុកដាក់ដល់ការរៀនសូត្រ ប្រឡងប្រណាំងធ្វើពលកម្មនិងផលិតកម្ម។
ក្នុងពិធីនេះ លោកប្រធានរដ្ឋ Vo Van Thuong បានជូនអាំងប៉ាវឆ្នាំថ្មី ហើយសួរសុខទុក្ខជនចាស់ជរា ក្មួយៗកុមារនិងយុវជនជំទង់។
ក្នុងឱកាសនេះ លោកប្រធានរដ្ឋ និងថ្នាក់ដឹកនាំទីក្រុងហាណូយ ក៏បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ និងលើកទឹកចិត្តដល់កម្មករ កម្មការិនីដែលកំពុងធ្វើការនៅការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ នៅឃុំ Van Binh ស្រុក Thuong Tin ផងដែរ៕