លោកប្រធានរដ្ឋសភា Tran Thanh Man ទទួលជួបឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី

(VOVWORLD) - នាពេលខាងមុខ លោកប្រធានរដ្ឋសភាបានស្នើឲ្យ ភាគីទាំងពីរគួរតែផ្លាស់ប្តូរ គណៈប្រតិភូជាន់ខ្ពស់ គ្រប់ជាន់ថ្នាក់ជាប្រចាំ ជាពិសេសពង្រឹងទំនាក់ទំនងរវាងរដ្ឋ សភាវៀតណាមជាមួយសភាឌូម៉ាជាតិរុស្ស៊ី និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី រួមគ្នា ពិភាក្សាលើបញ្ហានានាដែលជាកង្វល់រួម។ 
លោកប្រធានរដ្ឋសភា Tran Thanh Man ទទួលជួបឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី - ảnh 1រធានរដ្ឋសភា វៀតណាម លោក Tran Thanh Man ទទួលជួបឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំ នៅវៀតណាម លោក Gennady Bezdetko។ (រូបថត៖ VOV)
នារសៀលថ្ងៃទី ៦ សីហា នៅវិមានរដ្ឋសភា ទីក្រុងហាណូយ ប្រធានរដ្ឋសភា វៀតណាម លោក Tran Thanh Man បានទទួលជួបឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំ នៅវៀតណាម លោក Gennady Bezdetko។ អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភា វៀតណាមលោក Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលកំណត់ ការអភិវឌ្ឍទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ីជាគោលនយោបាយដ៏ខ្ជាប់ខ្ជួន ជាជម្រើស យុទ្ធសាស្ត្រ និងបញ្ហាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ដើម្បីអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីនីយកម្ម និងធ្វើពិពិធកម្មរបស់វៀតណាម។
នាពេលខាងមុខ លោកប្រធានរដ្ឋសភាបានស្នើឲ្យ ភាគីទាំងពីរគួរតែផ្លាស់ប្តូរ គណៈប្រតិភូជាន់ខ្ពស់ គ្រប់ជាន់ថ្នាក់ជាប្រចាំ ជាពិសេសពង្រឹងទំនាក់ទំនងរវាងរដ្ឋ សភាវៀតណាមជាមួយសភាឌូម៉ាជាតិរុស្ស៊ី និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី រួមគ្នា ពិភាក្សាលើបញ្ហានានាដែលជាកង្វល់រួម។ លោកប្រធានរដ្ឋសភាមានបំណងថា លោក ឯកអគ្គរដ្ឋទូតក្នុងអាណត្តិរបស់ខ្លួន នឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហព័ន្ធរុស្ស៊ីនិងវៀតណាម ព្រមទាំងធ្វើជាស្ពាន តភ្ជាប់រដ្ឋសភាវៀតណាមជាមួយសភាឌូម៉ាជាតិរុស្ស៊ី និងក្រុមប្រឹក្សាសហព័ន្ធ រុស្ស៊ីផងដែរ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Gennady Bezdetko បានអះអាងថា ឯកអគ្គរដ្ឋ ទូត និងស្ថានទូតនឹងបន្តខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ