លោកប្រធានរដ្ឋសភា Vuong Dinh Hue ចូលរួមពិធីប្រកាសបង្កើតទីរួមខេត្ត Viet Yen ខេត្ត Bac Giang

(VOVWORLD) - អញ្ជើញថ្លែងមតិនៅពិធីនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ ធ្ងន់ថា ការបង្កើតទីរួមខេត្ត Viet Yen គឺជាបុព្វបទដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋ កិច្ច និងលើកកំពស់ជីវភាពទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។ 
លោកប្រធានរដ្ឋសភា Vuong Dinh Hue ចូលរួមពិធីប្រកាសបង្កើតទីរួមខេត្ត Viet Yen ខេត្ត Bac Giang - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងនៅពិធីប្រកាសបង្កើតទីរួមខេត្ត Viet Yen ខេត្ត Bac Giang។ (រូបថត៖ VOV)
នាយប់ថ្ងៃទី១៨ ខែមករា នៅទីលាន Than Nhan Trung (Viet Yen, Bac Giang) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីប្រកាស សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្តីពីការបង្កើតទីរួមខេត្ត Viet Yen និងសង្កាត់នានាក្នុងទីរួមខេត្ត Viet Yen ខេត្ត Bac Giang។
អញ្ជើញថ្លែងមតិនៅពិធីនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ ធ្ងន់ថា ការបង្កើតទីរួមខេត្ត Viet Yen គឺជាបុព្វបទដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋ កិច្ច និងលើកកំពស់ជីវភាពទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។ ព្រឹត្តិការណ៍នេះក៏ មានអត្ថន័យជាប្រវត្តិសាស្ត្រ ដោយគូសសញ្ញានូវការអភិវឌ្ឍថ្មីរបស់ខេត្ត Bac Giang លើដំណើរការអភិវឌ្ឍន៍ និងសមាហរណកម្ម ជំរុញឧស្សាហូបនីយកម្ម និងទំនើបកម្ម។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើថា៖
“បន្តពង្រីកកម្លាំងផ្ទៃក្នុង សក្ដានុពល និងប្រៀបខ្លាំងរបស់មូលដ្ឋាន ធ្វើអាជីវកម្ម យ៉ាងអតិបរមានូវគុណសម្បត្តិខាងទីតាំងភូមិសាស្រ្ត ទិដ្ឋភាពប្រវត្តិសាស្ត្រ-វប្បធម៌ ខិតខំឆក់យកឱកាស ជំនះលើបញ្ញាប្រឈម ដើម្បីនាំទីរួមខេត្ត Viet Yen  អភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ កៀរគរ និងប្រើប្រាស់ធនធានប្រកបដោយ ប្រសិទ្ធភាព ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងការគ្រប់គ្រងរដ្ឋ អភិបាលកិច្ចអាជីវកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ទន្ទឹម នឹងនោះ វិនិយោគ និងលើកកំពស់គុណភាពទីក្រុង ផ្សារភ្ជាប់ការអភិវឌ្ឍទីក្រុងជាមួយ ការអភិវឌ្ឍសេដ្ឋកិច្ចទីក្រុង ឆ្ពោះទៅរកគំរូទីក្រុងឆ្លាតវៃ បៃតង សម្របខ្លួនទៅនឹងការ ប្រែប្រួលអាកាសធាតុ ហើយកសាង Viet Yen ឲ្យសក្តិសមជាតំបន់កម្លាំងចលករក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃខេត្ត Bac Giang”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ