លោកស្រី Nguyen Thi Kim Ngan បានឧទ្ទេសនាមកាន់ដំណែងប្រធានរដ្ឋសភានីតិកាលទី១៤

លោកស្រី Nguyen Thi Kim Ngan បានឧទ្ទេសនាមកាន់ដំណែងប្រធានរដ្ឋសភានីតិកាលទី១៤ - ảnh 1
លោកស្រី Nguyen Thi Kim Ngan បានឧទ្ទេសនាមកាន់ដំណែងប្រធានរដ្ឋសភានីតិកាលទី១៤

(VOVworld)-បន្តរបៀបវារៈនៃកិច្ចប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី ១៤
នាព្រឹកថ្ងៃទី២១កក្កដា អង្គប្រជុំបានផ្ទៀងស្តាប់ អគ្គលេខាធិការសភា លោក Nguyen
 Hanh Phuc ជូនសេចក្តីរាយការណ៍ស្តីពីរបាយការណ៍បូកសរុបលទ្ធផល ពិភាគ្សាអំពី
សមាសភាពបេក្ខជនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី ១៤។​បន្ទាប់មក
អង្គប្រជុំបានផ្ទៀងស្តាប់ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បកស្រាយ
របាយការណ៍ និងទទួលយកមតិរបស់សមាជិកសមាជិការ សភា ស្តីពីចំនួនសមាស
ភាពអនុប្រធានរដ្ឋសភានិងចំនួនសមាជិកគណៈកម្មាធិ​ការអចិន្ត្រៃយ៍រដ្ឋសភា។​ដោយ
ទទួលបានសម្លេងគាំទ្រភាគច្រើននោះ រដ្ឋសភា បានអនុម័តសេចក្តីសម្រេចចិត្តស្តីពី
ចំនួនសមាជិកគណៈកម្មាធិការអចិន្រៃយ៍រដ្ឋ សភានីតិកាលទី១៤គឺមាន១៨រូប រួមមាន
ប្រធានរដ្ឋសភា អនុប្រធានចំនួន៤រូប និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន
១៣រូប។

        ប្រធានរដ្ឋសភានីតិកាលទី១៤ លោកស្រី Nguyen Thi Kim Ngan បានតាងនាម
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៣ជូននូវរបាយការណ៍ស្តីពី ការឧទ្ទេស
នាមបេក្ខជនសម្រាប់រដ្ឋសភាបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា
 និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ តាមរបាយ ការណ៍នេះ គណៈកម្មា
ធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៤បានឧទ្ទេសនាម និងស្នើររដ្ឋសភាពិនិត្យជ្រើស
រើសលោកស្រី Nguyen Thi Kim Ngan ជាសមាជិក ការិយាល័យនយោបាយកាន់
ដំណែងប្រធានរដ្ឋសភានីតិកាលទី១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ