លោកស្រី Truong Thi Mai អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា

(VOVWORLD) -  ទទួលតាមការអញ្ជើញរបស់គណៈកម្មា ធិការកណ្តាល នៃគណៈបក្សប្រជាជានកម្ពុជា លោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការចលនាមហាជនបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ខែតុលាឆ្នាំ២០១៨។

លោកស្រី Truong Thi Mai អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា - ảnh 1ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន អញ្ជើញទទួលជួបជាមួយប្រធានគណៈកម្មាធិការចលនាមហាជន វៀតណាម លោកស្រី Truong Thi Mai ក្នុងឱកាសលោកស្រីអញ្ជើញបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា 

នាព្រឹកថ្ងៃទី២៦ខែតុលា នៅរាជធានីភ្នំពេញ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិនបានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូដោយក្តីរាក់ទាក់កក់ក្តៅ។

នាជំនួបនោះ លោកស្រី Truong Thi Mai បានសាទរលើជ័យជំនះក្នុងការរៀបចំការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ របស់ប្រទេសកម្ពុជា កាលពីថ្ងៃទី ២៩ កក្កដាកន្លងមក។ លោកស្រីបានបន្ថែមថា រាជរដ្ឋាភិបាល និងរដ្ឋសភាអាណត្តិថ្មីរបស់កម្ពុជា បានកើតឡើងស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋនៃប្រទេសនេះយ៉ាងពិតប្រាកដ។ លោកស្រី បានជូនពរសមិទ្ធិផលនៃការអភិវឌ្ឍរបស់កម្ពុជាដែលបានមកពីការដឹកនាំដោយស្ថាប័នរាជរដ្ឋាភិបាល រដ្ឋសភា ព្រមទាំងព្រឹទ្ធសភាកម្ពុជា។

លោកស្រី Truong Thi Mai បានសម្តែងគោលបំណង បន្តកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភាកម្ពុជាបន្ថែមទៀត ក្នុងអាណត្តិទី៦នៃរដ្ឋសភាកម្ពុជា។

លោកស្រី Truong Thi Mai អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា - ảnh 2 ទិដ្ឋភាពនៃជំនួប

អញ្ជើញឆ្លើយតបវិញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Truong Thi Mai និងគណៈប្រតិភូ នាពេលនេះ ដែលពិតជាបានរួមចំណែកក្នុងការបន្តពូនជ្រុំនូវចំណងទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសរវាង បក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ វៀតណាម - កម្ពុជា កាន់តែរឹងមាំខ្លាំងក្លាទ្វេដងថែមទៀត ។

ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការចលនាមហាជននៃប្រទេសទំាងពីរ និងលើកទឹកចិត្ត ជួយជម្រុញ និងលើកកម្ពស់កិច្ចសហការនេះឲ្យកាន់តែសកម្មនិងខ្លាំងក្លាថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញ ទៅមកឲ្យបានកាន់តែច្រើនដើម្បីជាឧត្តមប្រយោជន៌របស់ប្រជាជន នៃប្រទេសយើងទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ