លោកស្រីប្រធានរដ្ឋស្តីទី៖ Kon Tum ត្រូវការកែលម្អជីវភាពរស់នៅរបស់ប្រជាជនជាប្រចាំ

(VOVWORLD) - បន្តដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Kon Tum នារសៀលថ្ងៃទី៥ ឧសភា លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងកុមារដែលមានស្ថានភាពលំបាកនៅស្រុក Kon Ray។

លោកស្រីប្រធានរដ្ឋស្តីទី៖ Kon Tum ត្រូវការកែលម្អជីវភាពរស់នៅរបស់ប្រជាជនជាប្រចាំ  - ảnh 1ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan អញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងកុមារក្នុងស្ថានភាពលំបាកខ្លាំងនៅស្រុក Kon Ray ខេត្ត Kon Tum (រូបថត៖ VOV)

នៅទីនេះ អញ្ជើញពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្ត Kon Tum អាជ្ញាធរ និងប្រជាជនស្រុក Kon Ray លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan បានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនគ្រប់ជនជាតិក្នុងខេត្ត Kon Tum ក្នុងការអនុវត្តការងារកាត់បន្ថយភាពក្រីក្រ ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច អភិវឌ្ឍន៍ទេសចរណ៍ លើកកម្ពស់ប្រាក់ចំណូលនិងជីវភាពរស់នៅរបស់ប្រជាជន និងជាពិសេស ការរក្សាសន្តិសុខ ការពារជាតិ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពក្នុងតំបន់។ លោកស្រីប្រធានរដ្ឋស្តីទីសង្ឃឹមថា Kon Tum នឹងបន្តអនុវត្តកម្មវិធីជាក់លាក់ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត Kon Tum និយាយរួម និង Kon Ray និយាយដោយឡែក ដើម្បីលើកកំពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនគ្រប់ជនជាតិទូទាំងខេត្ត។ ទន្ទឹមនឹងនោះ Kon Tum ត្រូវបន្តអនុវត្តគោលនយោបាយជនជាតិភាគតិចឱ្យកាន់តែមានប្រសិទ្ធភាព កាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងក្រុមជនជាតិ តំបន់   ដើម្បីប្រជាជនទាំងអស់អាចទទួលបានយ៉ាងពេញលេញនូវសមិទ្ធិផលនៃបដិវត្តន៍។ រួមជាមួយគ្នានោះ  កៀរគរធនធានដើម្បីអភិវឌ្ឍការថែទាំសុខភាព ការអប់រំ ថែរក្សាវប្បធម៌ប្រពៃណី និងអនុវត្តគោលនយោបាយសន្តិសុខសង្គមឱ្យបានល្អប្រសើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ