លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ទីក្រុងហាណូយត្រូវការមានចក្ខុវិស័យរយៈពេលវែងឲ្យបានសក្តិសមនឹងឋានៈ តួនាទីនិងសក្តានុពលដែលមានស្រាប់

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩២ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២២) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បក្សភាគ រដ្ឋអំណាច កងទ័ព និងប្រជាជននៃរដ្ឋធានីហាណូយ នៅទីស្នាក់ការគណៈកម្មាធិការបក្សទីក្រុងហាណូយ។
លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ទីក្រុងហាណូយត្រូវការមានចក្ខុវិស័យរយៈពេលវែងឲ្យបានសក្តិសមនឹងឋានៈ តួនាទីនិងសក្តានុពលដែលមានស្រាប់ - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong ចុះសួរសុខទុក្ខ ជូនពរឆ្នាំថ្មីដល់កម្មករនៅទីក្រុងហាណូយ។ (រូបថត៖ VOV)

ជូនពរបក្សភាគ កងទ័ព និងប្រជាជនរដ្ឋធានីហាណូយ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា ឆ្នាំ ២០២១ដ៏ពោរពេញទៅដោយការប្រែប្រួល ទើបតែបានបញ្ចប់ជាមួយនឹងព្រឹត្ដិការណ៍និងសញ្ញសម្គាល់គួរឱ្យចងចាំជាច្រើន ប៉ុន្តែក្រោមការដឹកនាំរបស់បក្ស ការស្រុះចិត្តគំនិតរបស់ប្រជាជនទាំងមូល កងទ័ពទាំងមូល វៀតណាមបានជំនះលើការលំបាក និងបញ្ហាប្រឈមជាច្រើន សម្រេចបានសមិទ្ធិផលសំខាន់ៗលើគ្រប់វិស័យ ក្នុងនោះមានការរួមចំណែករបស់បក្សភាគ រដ្ឋអំណាច និងប្រជាជនរដ្ឋធានី។ ទោះជាយ៉ាងណាក៏ដោយ លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានក្រើនរំលឹកផងដែរថា ទីក្រុងត្រូវតែមានទិសដៅអភិវឌ្ឍន៍នាពេលខាងមុខ។ លោកអគ្គលេខាបក្ស បានស្នើថា ទីក្រុងគួរតែបន្តពិភាក្សា ដាក់ចេញដំណោះស្រាយជាក់ស្តែងជាច្រើនជាមួយនឹងចក្ខុវិស័យរយៈពេលវែងជាងទៀត ដើម្បីសក្តិសមនឹងឋានៈ សារសំខាន់ និងប្រៀបខ្លាំងដែលមានស្រាប់ ដើម្បីកសាងរដ្ឋធានីឱ្យកាន់តែសម្បូររុងរឿង ស្រស់ស្អាត អារិយ្យធម៌ និងទំនើប។

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ទីក្រុងហាណូយត្រូវការមានចក្ខុវិស័យរយៈពេលវែងឲ្យបានសក្តិសមនឹងឋានៈ តួនាទីនិងសក្តានុពលដែលមានស្រាប់ - ảnh 2លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ទីក្រុងហាណូយត្រូវការមានចក្ខុវិស័យរយៈពេលវែងឲ្យបានសក្តិសមនឹងឋានៈ តួនាទីនិងសក្តានុពលដែលមានស្រាប់។ (រូបថត៖ VOV)

តាងនាមបក្សភាគ រដ្ឋអំណាច កងទ័ព និងប្រជាជននៃរដ្ឋធានី លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានបញ្ជាក់ថា លោកនឹងបញ្ចូលសេចក្តីណែនាំរបស់លោកអគ្គលេខាបក្សទៅក្នុងកម្មវិធី និងផែនការការងារ ព្រមទាំងពង្រីកប្រពៃណីសាមគ្គីភាព ការប្តេជ្ញាចិត្តដោយឆន្ទៈខ្ពស់បំផុត ដើម្បីអនុវត្តន៍គោលដៅនៃការកសាងរដ្ឋធានីឲ្យកាន់តែសម្បូររុងរឿង ស្រស់ស្អាត អរិយ្យធម៌ និងទំនើប ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ