លោកអគ្គលេខាបក្ស Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping ផ្លាស់ប្តូរលិខិតជូនពរឆ្នាំថ្មី ឆ្នាំ ២០២៤

(VOVWORLD) - នាថ្ងៃទី ២ ខែកុម្ភៈ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បាន ផ្លាស់ប្ដូរលិខិតជូនពរឆ្នាំថ្មី ក្នុងឱកាសដែលប្រជាជនវៀតណាម និងចិនត្រៀមទទួល អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរោង ឆស័ក ២០២៤។

នៅក្នុងលិខិតជូនពរ អគ្គលេខាបក្សទាំងពីរបានសម្តែងនូវសេចក្តីសប្បាយរីក រាយចំពោះនិន្នាការអភិវឌ្ឍន៍ដ៏សកម្ម និងវឌ្ឍនភាពដ៏សំខាន់ក្នុងទំនាក់ទំនងរវាងបក្ស កុម្មុយនិស្ត
វៀតណាម និងបក្សកុម្មុយនិស្តចិន និងរវាងប្រទេសវៀតណាម និងចិនលើ គ្រប់វិស័យ ចាប់តាំងពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ចិន នៅខែតុលាឆ្នាំ ២០២២ របស់លោកអគ្គលេខាបក្ស Nguyen Phu Trong បន្ទាប់ពីមហាសន្និបាតលើក ទី២០ នៃបក្សកុម្មុយនិស្តចិន។ ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរក៏មានការកោតសរសើរ ពិសេសចំពោះព្រឹត្តិការណ៍ដ៏សំខាន់ និងលទ្ធផលដ៏សម្បូរបែបនៃដំណើរទស្សនកិច្ចផ្លូវ រដ្ឋមកវៀតណាមក្នុងខែធ្នូ ឆ្នាំ ២០២៣ របស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping ជាពិសេសព្រឹត្តិការណ៍ដែលភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពី ការបន្តធ្វើឱ្យស៊ីជម្រៅថែមទៀត និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិ ការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ការកសាងសហគមន៍ចែករំលែកអនគាត
វៀត ណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ និងការចុះហត្ថលេខាលើឯកសារសហ ប្រតិបត្តិការចំនួន ៣៦ ផងដែរ។
លោកអគ្គលេខាបក្ស Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping ផ្លាស់ប្តូរលិខិតជូនពរឆ្នាំថ្មី ឆ្នាំ ២០២៤ - ảnh 1អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។ (រូបថត៖ VGP)
នៅឆ្នាំ២០២៤ លោកអគ្គលេខាបក្ស Nguyen Phu Trong មានបំណងថា គ្រប់ ផ្នែក គ្រប់ជាន់ថ្នាក់ និងគ្រប់មូលដ្ឋាននៃប្រទេសទាំងពីរនឹងជ្រួតជ្រាប អនុវត្តន៍បានល្អ នូវកិច្ចព្រមព្រៀង និងការយោគយល់គ្នារួមកម្រិតខ្ពស់ ដែលសម្រេចបាន ជំរុញការ អភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិនប្រកបដោយភាពស្អាតស្អំ ស្ថិរភាព ស៊ីជម្រៅ ជាក់ ស្តែង និងប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍ និងផលប្រយោជន៍របស់ប្រជាជនទាំងពីរ ព្រម ទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping មានគោលបំណងថា ភាគីទាំង ពីរនឹងពង្រីកកម្ពស់ថ្មីនៃទំនាក់ទំនងទ្វេភាគី ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិ ការលើគ្រប់កាណាល់ គ្រប់ជាន់ថ្នាក់ និងគ្រប់វិស័យ ប្រកបដោយគុណភាពខ្ពស់ បំពេញបន្ថែមកម្លាំងចលករដល់បុព្វហេតុទំនើបកម្ម នៃប្រទេសទាំងពីរ រួមចំណែកកាន់ តែធំឡើងក្នុងបុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។
អគ្គលេខាបក្សទាំងពីរបានជូនពរបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ទទួល អំណរឆ្នាំរោង ឆស័ក ប្រកបដោយវិបុលសុខ សុខភាពល្អ និងសុភមង្គល ហើយ ប្រទេសទាំងពីរវៀតណាម និងចិនមានការអភិវឌ្ឍប្រកបដោបវិបុលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ