លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញអុជធូបនៅព្រះបរមរាជវាំង Thang Long

(VOVWORLD) - លោកអគ្គលេខាបក្ស Nguyen Phu Trong និង គណៈ
ប្រតិភូបានអុជធូបគោរពបូជា និងជម្រាបដល់ព្រះវិញ្ញាណក្ខ័ន្ធរបស់ស្ដេចនិង បុព្វការីជន អំពីសមិទ្ធិផលនៃការកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំង បួងសួងសុំសេចក្តីសុខ ចម្រុងចម្រើនដល់ប្រទេសជាតិ និងប្រជាជនទាំងមូល។

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញអុជធូបនៅព្រះបរមរាជវាំង Thang Long - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong និងគណៈប្រតិភូអុជធូបនៅវិមាន Kinh Thien។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ត្រូវនឹងថ្ងៃទី ៤ នៃបុណ្យតេតប្រពៃណីជាតិ អគ្គលេខា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បាន អញ្ជើញមកអុជធូបនៅវិមាន Kinh Thien ស្ថិតនៅក្នុងតំបន់កេរ្តិ៍ដំណែលព្រះបរមរាជ វាំង Thang Long រដ្ឋធានីហាណូយ។ លោកអគ្គលេខាបក្ស Nguyen Phu Trong និង គណៈប្រតិភូបានអុជធូបគោរពបូជា និងជម្រាបដល់ព្រះវិញ្ញាណក្ខ័ន្ធរបស់ស្ដេចនិង បុព្វការីជន អំពីសមិទ្ធិផលនៃការកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំង បួងសួងសុំសេចក្តីសុខ ចម្រុងចម្រើនដល់ប្រទេសជាតិ និងប្រជាជនទាំងមូល។
លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញអុជធូបនៅព្រះបរមរាជវាំង Thang Long - ảnh 2លោកអគ្គលេខាបក្ស Nguyen Phu Trong សំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃតំបន់កេរ្តិ៍ ដំណែលព្រះបរមរាជវាំង Thang Long។
អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃតំបន់កេរ្តិ៍ ដំណែលព្រះបរមរាជវាំង Thang Long លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ទីនេះគឺជាកន្លែងដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ជាកន្លែង ប្រមូលផ្ដុំនៃដួងព្រលឹងជាតិដ៏ពិសិដ្ឋ និងលក្ខណៈវប្បធម៌ជាតិដ៏វិសេសវិសាល ជា កន្លែងដែលបណ្ដារាជវង្សជាបន្តបន្ទាប់បានកសាង និងការពារទឹកដី ពូនជ្រុំប្រពៃណី ប្រវត្តិសាស្ត្រនិងវប្បធម៌តាំងពីយូរលង់មករបស់ប្រជាជាតិ ដែលបានបន្សល់ទុករហូត ដល់សម័យហូជីមិញសព្វថ្ងៃ។ លោកអគ្គលេខាបក្ស Nguyen Phu Trong មានបំណង ថា កម្មាភិបាលនិងបុគ្គលិកម្នាក់ៗនឹង ពង្រីកស្មារតីទទួលខុសត្រូវឲ្យបានខ្ពស់បំផុត រួម កម្លាំងកាយចិត្តដើម្បីថែរក្សាតម្លៃដ៏ល្អប្រសើររបស់ប្រជាជាតិវៀតណាម និងព្រះបរមរាជវាំង Thang Long - Hanoi អភិរក្ស និងពង្រីកតម្លៃប្រវត្តិសាស្ត្រ វប្បធម៌របស់ព្រះ បរមរាជវាំង Thang Long ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌ពិភពលោក ដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។
គួរជម្រាបបន្ថែមទៀតថា វិមាន Kinh Thien ត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៤២៨ ក្រោមរាជកាល Le នៅលើគ្រឹះនៃវិមាន Can Nguyen ក្រោមរាជកាល Ly និង វិមាន Thien An ក្រោមរាជកាល Ly-Tran៕

ប្រតិកម្មទៅវិញ

ផ្សេងៗ