លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូល
(VOVWORLD) - នេះជាកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលលើកដំបូង បន្ទាប់ពីលោកប្រធានរដ្ឋ To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូល។
(រូបថត៖ VNA) |
នាព្រឹកថ្ងៃទី៦ ខែសីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្សនៅទីក្រុងហាណូយ ថ្នាក់ដឹកនាំកំពូលបានជួបប្រជុំដើម្បីវាយតម្លៃលទ្ធផលការងារក្នុងខែកក្កដា និងភារកិច្ចសំខាន់ៗសម្រាប់ខែសីហាឆ្នាំនេះ ក្រោមអធិបតីភាពរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam។ នេះជាកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលលើកដំបូង បន្ទាប់ពីលោកប្រធានរដ្ឋ To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ ថ្លែងនៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានស្នើឲ្យបក្សទាំងមូលនិងប្រព័ន្ធនយោបាយទាំងមូលត្រូវផ្តោតការយកចិត្តទុកដាក់លើការពិនិត្យឡើងវិញនូវការងារដែលនៅសេសសល់ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនេះ ហើយដាក់ចេញដំណោះស្រាយ និងវិធានការនានាដើម្បីសម្រេចឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តការងារត្រៀមរៀបចំដើម្បីធានាឱ្យបានល្អបំផុតសម្រាប់សន្និបាតលើកទី១០នៃគណៈកម្មាធិការមជ្ឈិមបក្សនិតិកាលទី១៣។
សម្រាប់ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម គឺត្រូវផ្តោតលើការដោះស្រាយការលំបាក ឧបសគ្គនានា ដើម្បីបង្កើតយន្តការអំណោយផលសម្រាប់សហគ្រាស និងសហគ្រិនមានលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ ការវិនិយោគ ការធ្វើអាជីវកម្ម ហើយជំរុញផលិតកម្មប្រកបដោយប្រសិទ្ធភាព។ អង្គសន្និបាតក៏បានផ្តល់យោបល់ និងទិសដៅដោះស្រាយបញ្ហាសំខាន់ៗជាច្រើនទៀតរបស់ប្រទេសជាតិនាពេលខាងមុខ៕