លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ក្វាងស៊ី ប្រទេសចិន

(VOVWORLD) - នារសៀលថ្ងៃទី ២៨ សីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលជួបជាមួយលោក Liu Ning លេខាគណៈកម្មាធិការបក្សតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី (ចិន) ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចការងាររបស់លោកនៅវៀតណាម។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ក្វាងស៊ី ប្រទេសចិន - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលជួបជាមួយលោក Liu Ning លេខាគណៈកម្មាធិការបក្សតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី (ចិន)។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចលើកនេះ ក្នុងការលើកកម្ពស់តួនាទីឈានមុខគេរបស់មូលដ្ឋានព្រំដែននានានៃប្រទេសទាំងពីរ សំដៅអនុវត្តន៍ជាក់ស្ដែងនូវការយល់ដឹងរួមចុងក្រោយបង្អស់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរអំពីការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន។

ដោយកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះខេត្តក្វាងស៊ី ដែលតែងតែឈានមុខគេក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយវៀតណាមអស់រយៈពេលជាច្រើនឆ្នាំមក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យខេត្តក្វាងស៊ី និងមូលដ្ឋានព្រំដែននានារបស់វៀតណាមបន្តរក្សា និងពង្រីកប្រសិទ្ធភាពនូវយន្តការផ្លាស់ប្តូរទៅវញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការធ្វើបរិវត្តកម្មឌីជីថល; រួមគ្នាគ្រប់គ្រងឱ្យបានល្អ និងកសាងព្រំដែនវៀតណាម-ចិនប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ រួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។

រីឯខ្លួនវិញ លេខាគណៈកម្មាធិការបក្សតំបន់ ក្វាងស៊ី លោក Liu Ning បានអះអាងថា លោកនឹងក្រេបយកការតម្រង់ទិសសំខាន់ៗរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម; សង្កត់ធ្ងន់ថា ខេត្តក្វាងស៊ី ជ្រួតជ្រាបយ៉ាងសកម្មនូវការយល់ដឹងរួមរវាងថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ ហើយត្រៀមខ្លួនជាស្រេចបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋានព្រំដែនរបស់វៀតណាម បង្កើនការផ្លាស់ប្តូរមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង ដើម្បីផលប្រយោជន៍ទៅវិញទៅមក ជាពិសេសលើវិស័យ សេដ្ឋកិច្ច - ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការអប់រំ និងបណ្តុះបណ្តាល និងការជួបប្រាស្រ័យរវាងប្រជាជន; សម្របសម្រួលគ្រប់គ្រងព្រំដែននៃប្រទេសទាំងពីរ អនុវត្តន៍បានល្អនូវឯកសារច្បាប់ចំនួន ៣ ស្តីពីការគ្រប់គ្រងព្រំដែនគោកវៀតណាម-ចិន រក្សាព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ