លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមពិធីសម្ពោធផ្លាកសញ្ញាអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅទីក្រុង Sainte-Adresse

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី ១៩ និង ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅសាធារណរដ្ឋបារាំងកាលពីថ្ងៃទី ៦ ខែតុលា លោកអគ្គ លេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅ កាន់ទីក្រុង Sainte Adresse ដើម្បីចូលរួមពិធីសម្ពោធផ្ទាំងផ្លាកសញ្ញាអនុស្សាវរីយ៍ដាក់ឈ្មោះតាមលោកប្រធានហូជីមិញ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមពិធីសម្ពោធផ្លាកសញ្ញាអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅទីក្រុង Sainte-Adresse - ảnh 1ពិធីសម្ពោធផ្លាកសញ្ញាអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅទីក្រុង Sainte-Adresse។
(រូបថត៖ VNA)
ថ្លែងក្នុងពិធីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុង Sainte-Adresse ដែលបានចាត់ទុកផ្ទាំងផ្លាកសញ្ញា អនុស្សាវរីយ៍ គឺជាបេតិកភណ្ឌមួយផ្នែកដែលមិនអាចកាត់ផ្តាច់ចេញពីទីក្រុង; ហើយបាន ថ្លែងអំណរគុណដល់ប្រជាជនបារាំងដែលជានិច្ចកាលខិតខំប្រឹងប្រែងថែរក្សាទីកន្លែងប្រវត្តិសាស្ត្រដែលបង្កប់នូវសញ្ញាសម្គាល់របស់លោកប្រធានហូជីមិញក្នុងដំណើររស្វែងរកមាគ៌ាសង្គ្រោះជាតិ។
“ប្រហែលជា ប៉ុន្មានឆ្នាំនៅប្រទេសបារាំងក្នុងដំណើរស្វែងរកមាគ៌ាសង្គ្រោះជាតិ គឺជាឱកាសមួយដើម្បីលោកប្រធានហូជីមិញ ក៏ដូចជាប្រជាជនវៀតណាមទាំងមូល ផ្សារភ្ជាប់កាន់តែជិតស្និទ្ធជាមួយប្រជាជនបារាំង នៅពេលដែលយើងរួមគ្នាចែករំលែក តម្លៃអំពីសន្តិភាព សេរីភាព និងសាមគ្គីភាព ហើយរួមគ្នាប្រយុទ្ធប្រឆាំងនឹងនឹមត្រួតត្រា ជិះជាន់សង្កត់សង្កិននៅលើពិភពលោកផងដែរ”។
ផ្ទាំងផ្លាកសញ្ញាអនុស្សាវរីយ៍ដែលដាក់ឈ្មោះលោកប្រធានហូជីមិញ ត្រូវបានរដ្ឋាភិបាល ក្រុង Sainte-Adresse ដាក់នៅក្នុងបរិវេណ Masquelier របស់ទីក្រុង នៅខាងមុខផ្ទះដែលលោកប្រធានហូជីមិញធ្លាប់រស់នៅអស់រយៈពេល ១ ខែក្នុងដំណើរស្វែងរកមាគ៌ាសង្គ្រោះជាតិ ដែលសព្វថ្ងៃនេះត្រូវបានប្រើធ្វើជាទីកន្លែងរៀបចំសកម្មភាពសហគមន៍ របស់ទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ