លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញប្រគល់កិត្តិនាមវីរៈជននៃកងកម្លាំងប្រដាប់អាវុធដល់ប៉ូលីសទីក្រុងហូជីមិញ

(VOVWORLD) - លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានស្នើឲ្យចាំបាច់ត្រូវកសាងទីក្រុង ហូជីមិញទៅជាទីក្រុងដ៏ស៊ីវិល័យ ទំនើប ស្វាហាប់ និងនវានុវត្តន៍; ទន្ទឹមនឹងនោះ មាន ដំណោះស្រាយដ៏ទម្លុះទម្លាយ ដើម្បីជំរុញការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់ទីក្រុង ក្លាយ ជាប៉ូលកំណើនរបស់ប្រទេសជាតិ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសេវាកម្ម នៃអាស៊ី ជាគោលដៅសកលដ៏គួរឱ្យទាក់ទាញ និងមានការអភិវឌ្ឍស្មើនឹងទីក្រុងធំៗ ដទៃទៀតលើពិភពលោកផងដែរ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញប្រគល់កិត្តិនាមវីរៈជននៃកងកម្លាំងប្រដាប់អាវុធដល់ប៉ូលីសទីក្រុងហូជីមិញ - ảnh 1លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ភ្ជាប់និមិត្តសញ្ញាវីរៈជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន លើទង់ប្រពៃណីរបស់ប៉ូលីសទីក្រុងហូជីមិញ។ (រូបថត៖ Lam Khanh/TTXVN)
នាព្រឹកថ្ងៃទី ១៧ សីហា នៅទីក្រុងហូជីមិញ គណៈកម្មាធិការបក្សទីក្រុងហូជីមិញ និងគណៈកម្មាធិការបក្សនគរបាលមជ្ឈិមបានរៀបចំពិធីរំលឹកខួប ៥៥ ឆ្នាំ នៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ (១៩៦៩-២០២៤) និង ប៉ូលីស ទីក្រុងហូជីមិញទទួលកិត្តិនាមវីរៈជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន។ អញ្ជើញថ្លែង មតិនៅពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានស្នើឲ្យគណៈ កម្មាធិការបក្សទីក្រុងហូជីមិញ និងគណៈកម្មាធិការបក្សនគរបាលមជ្ឈិម បន្តឈានមុខ គេក្នុងការកសាង និងពង្រឹងបក្ស; តស៊ូយ៉ាងប្ដូរផ្ដាច់និងខ្ជាប់ខ្ជួនប្រឆាំងនឹងអំពើពុក រលួយ និងភាពអវិជ្ជមាន; ចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយការលំបាក និងការ ជំពាក់ជំពិនខាងស្ថាប័ន; ជំរុញការកែទម្រង់បែបបទរដ្ឋបាល បង្កើនភាពសាធារណៈ និងតម្លាភាពតាមរយៈការធ្វើបរិវត្តកម្មឌីជីថល ពង្រីកលំហអភិវឌ្ឍន៍ បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់គ្រប់សកម្មភាពក្នុងក្របខ័ណ្ឌច្បាប់ រួមចំណែកកសាង ប្រទេសជាតិ កែលម្អជីវភាពរស់នៅរបស់ប្រជាជន អង្គការ បុគ្គល អាជីវកម្ម និងសហ គ្រិននៅក្នុងនិងក្រៅប្រទេស។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានស្នើឲ្យចាំបាច់ត្រូវកសាងទីក្រុង ហូជីមិញទៅជាទីក្រុងដ៏ស៊ីវិល័យ ទំនើប ស្វាហាប់ និងនវានុវត្តន៍; ទន្ទឹមនឹងនោះ មាន ដំណោះស្រាយដ៏ទម្លុះទម្លាយ ដើម្បីជំរុញការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់ទីក្រុង ក្លាយ ជាប៉ូលកំណើនរបស់ប្រទេសជាតិ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសេវាកម្ម នៃអាស៊ី ជាគោលដៅសកលដ៏គួរឱ្យទាក់ទាញ និងមានការអភិវឌ្ឍស្មើនឹងទីក្រុងធំៗ ដទៃទៀតលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ