លោកឯកអគ្គរដ្ឋទូត Marc Knapper៖ ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិកដោយផ្អែកលើការយល់ដឹងនិងទំនុកចិត្ត

(VOVWORLD) - ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper បានឲ្យដឹងថា៖ គោលនយោបាយរបស់អាមេរិកចំពោះ
វៀតណាមអស់រយៈពេលជាច្រើនឆ្នាំគឺផ្អែកលើការគោរពបូរណភាពដែនដី អធិបតេយ្យភាព និងរបបនយោបាយរបស់គ្នាទៅវិញ ទៅមក។ 

លោកឯកអគ្គរដ្ឋទូត Marc Knapper៖ ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិកដោយផ្អែកលើការយល់ដឹងនិងទំនុកចិត្ត - ảnh 1ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper។ (រូបថត៖ ស្ថានទូតអាមេរិក)
កាលពីរសៀលថ្ងៃទី ៦ ខែកញ្ញា នៅទីក្រុងហាណូយ ក្នុងសន្និសីទសារព័ត៌មាន មួយដើម្បីជូនដំណឹងអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកញ្ញា តបតាមការអញ្ជើញរបស់អគ្គ លេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper បានឲ្យដឹងថា៖ គោលនយោបាយរបស់អាមេរិកចំពោះវៀតណាមអស់រយៈពេលជាច្រើនឆ្នាំគឺផ្អែកលើការគោរពបូរណភាពដែនដី អធិបតេយ្យភាព និងរបបនយោបាយរបស់គ្នាទៅវិញ ទៅមក។ សហរដ្ឋអាមេរិកក៏ចែករំលែកជាមួយវៀតណាមនូវវិស័យសហប្រតិបត្តិការដូចជា៖ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សុខាភិបាល សេដ្ឋកិច្ចសង្គម ជាពិសេសផលប៉ះពាល់លើសេដ្ឋកិច្ចសង្គមនៅពេកកើតមានជំងឺរាតត្បាតកូវីដ-១៩។ លោកឯកអគ្គរដ្ឋទូត Marc Knapper បាននិយាយថា សហរដ្ឋអាមេរិកគាំទ្រ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមដើម្បីដល់ឆ្នាំ ២០៤៥ វៀតណាមក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ ហើយសម្រេចបានគោលដៅបំភាយឧស្ម័នសូន្យសុទ្ធ ត្រឹមឆ្នាំ២០៥០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ