លិខិតអបអរសាទរខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអូស្ត្រាលី

(VOVWORLD) - ប្រធានរដ្ឋស្តីទីវៀតណាម លោកស្រី Vo Thi Anh Xuan បានផ្ញើលិខិតអបអរសាទរចំពោះអគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley។

ក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអូស្ត្រាលី (ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៧៣ - ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣) នាថ្ងៃទី ២៦ កុម្ភៈ ប្រធានរដ្ឋស្តីទីវៀតណាម លោកស្រី Vo Thi Anh Xuan បានផ្ញើលិខិតអបអរសាទរចំពោះអគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley; នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានផ្ញើលិខិតអបអរសាទរចំពោះនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese; ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានផ្ញើលិខិតអបអរសាទរចំពោះប្រធានព្រឹទ្ធសភា លោកស្រី Sue Lines និងប្រធានសភាជាន់ទាប លោក Milton Dick។

ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានផ្ញើលិខិតអបអរសាទរចំពោះសមភាគីអូស្ត្រាលី លោកស្រី Penny Wong៕

ប្រតិកម្មទៅវិញ

ផ្សេងៗ