លទ្ធផលដ៏លេចធ្លោនៃសម័យពិភាក្សាទូទៅ ជាន់ខ្ពស់នៅមហាសន្និបាត អ.ស.ប នីតិកាលទី៧៣

(VOVWORLD) -   នាថ្ងៃទី១ខែតុលា ប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិ (អ.ស.ប) លោកស្រី Maria Fernanda Espinosa Garces បានប្រកាសបិទបញ្ចប់ សម័យពិភាក្សាទូទៅជាន់ខ្ពស់នៃមហាសន្និបាតនៃអង្គការសហប្រជា ជាតិនីតិកាលទី ៧៣  ដោយបានបញ្ជាក់ថា សម័យប្រជុំនេះបានបិទបញ្ចប់ ក្នុងបរិយាកាសពោរពេញទៅដោយសុទិដ្ឋិនិយម និងបង្កើតសន្ទុះយ៉ាងងាយស្រួល សំរាប់មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៣  នឹងរៀបចំរបៀប វារៈនាឆ្នាំខាងមុខផងដែរ។
លទ្ធផលដ៏លេចធ្លោនៃសម័យពិភាក្សាទូទៅ ជាន់ខ្ពស់នៅមហាសន្និបាត អ.ស.ប នីតិកាលទី៧៣ - ảnh 1 ប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិ (អ.ស.ប) លោកស្រី Maria Fernanda Espinosa Garces

         ក្នុងពិធីបិទបញ្ចប់នេះ ប្រធានមហាសន្និបាតបាន អ.ស.ប បានបូកសរុប លទ្ធផលដ៏លេចធ្លោដែលបានសំរេចនៅកិច្ចប្រជុំលើកនេះ។ ទីមួយគឺសម័យប្រជុំ នេះបានឆ្លុះបញ្ចាំងពីការទទួលស្គាល់របស់ពិភពលោកទាំងមូលចំពោះតួនាទី អ.ស.ប និងសារៈសំខាន់នៃលិទ្ធិពហុភាគីនិយមដែលបានចាត់ទុកជាដំណោះ ស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពដែលមនុស្សជាតិកំពុងប្រឈមមុខ។ ទីពីរគឺលោកស្រី ក៏បានក្រើនរំលឹកថា អ.ស.ប គឺជាផ្ទះមួយដែលប្រទេសទាំង អស់អាចបង្កើតលំហរអាកាសសំរាប់ខ្លួនឯងដើម្បី«ធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅនិងពង្រឹងកម្លាំងឲ្យអង្គការនយោបាយនិងតំបន់នានា "។

ប្រតិកម្មទៅវិញ

ផ្សេងៗ