លទ្ធផលបឋមនៅរដ្ឋមួយចំនួនក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅ អាមេរិក

(VOVWORLD) -យោងតាមលទ្ធផលថ្មីៗបំផុតក្នុងការបោះឆ្នោត ពាក់កណ្តាលអាណត្តិនៅអាមេរិកបានឲ្យដឹងថា ជ័យជំនះជាលើកដំបូងបានទៅលើគណបក្សប្រជាធិបតេយ្យ ខណៈដែលបេក្ខនារី Lou Leon Guerrero ជាអតីតសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ ហើយនាបច្ចុប្បន្នជាប្រធានធនាគារ Guam គឺទទួលបានជ័យជំនះក្នុងការបោះឆ្នោតប្រកួតប្រជែងតំណែងអភិបាលរដ្ឋ Guam ដែលជាតំបន់ដែនដីនៅឯបរទេសរបស់អាមេរិក។ ជាមួយនឹងជ័យជម្នះនេះលោកស្រី Leon Guerrero នឹងក្លាយទៅជាអភិបាលនារីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅ Guam។
លទ្ធផលបឋមនៅរដ្ឋមួយចំនួនក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅ អាមេរិក - ảnh 1បេក្ខនារី Lou Leon Guerrero ទទួលបានជ័យជំនះក្នុងការបោះឆ្នោតប្រកួតប្រជែងតំណែងអភិបាលរដ្ឋ Guam (Twitter)

ទន្ទឹមនឹងនេះ ព្រឹទ្ធិសមាជិកឯករាជ្យ លោក Bernie Sanders ទទួលបានជ័យជំនះនៅរដ្ឋ Vermont ដោយយកឈ្នះទៅលើបេក្ខជននៃគណបក្សសារធារណៈរដ្ឋ លោក Lawrence Zupan និងបេក្ខជនចំនួន ៧ រូបផ្សេងទៀតយ៉ាងងាយស្រួល។ ដោយទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ៥៧ % ទល់នឹង ៤៣ % នោះ សមាជិកសភានៃគណបក្ស ប្រជាធិបតេយ្យបានឈ្នះរដ្ឋ Virginia។ នៅ New Jersey សមាជិកសភានៃគណបក្សប្រជាធិបតេយ្យលោក Bob Menendez បានឈ្នះអាសនៈព្រឹទ្ធសភា។ រីឯនៅកោះ Rhode Island គឺ បេក្ខជន Sheldon Brown ក៏ឈ្នះអាសនៈនៅព្រឹទ្ធសភាផងដែរ។ នៅរដ្ឋ Florida រដ្ឋ Illinois និង រដ្ឋOhio យោងតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតបានសរឲ្យឃើញថា សមាជិកសភានៃគណបក្សប្រជាធិបតេយ្យចំនួនបីរូបក៏ឈ្នះអាសនៈផងដែរ។

នាបច្ចុប្បន្ននេះ រដ្ឋចំនួន ១៨ របស់អាមេរិកបានបិទទ្វារនៅមណ្ឌលបោះឆ្នោត។ យោងតាមការប៉ានស្មាន់របស់ទូរទស្សន៍អាមេរិក CNN បានឲ្យដឹងថា គណបក្សប្រជាធិបតេយ្យកំពុងឈ្នះអាសនៈចំនួន ៧៥ រីឯគណបក្សសាធារណៈរដ្ឋគឺឈ្នះអាសនៈចំនួន ៨០ ក្នុងសភាជាន់ទាបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ