លីប៊ី៖លោក AN_THANI ធ្វើសច្ចាប្រណិធានទទួលដំណែងជានាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន

លីប៊ី៖លោក AN_THANI ធ្វើសច្ចាប្រណិធានទទួលដំណែងជានាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន  - ảnh 1
លោក Abdullah Al-Thani

(VOV)_នាថ្ងៃទី១១ មិនា រដ្ឋមន្ត្រីក្រសួងការពារប្រទេសលីប៊ី លោក Abdullah
 Al-Thani បានធ្វើសច្ចាប្រណិធានទទួលដំណែងជានាយករដ្ឋមន្ត្រីជា​បណ្ដោះ​
អាសន្ន ​របស់ប្រទេសនេះ ក្រោយពីពេលលោកនាយករដ្ឋមន្ត្រី Ali Zeidan ត្រូវ​រដ្ឋ
សភា ( GNC) ដកលែងពីដំណែង។ លោក Abdullah Al-Thani នឹងធ្វើ​នាយករដ្ឋមន្ត្រី ជាបណ្ដោះអាសន្នក្នុងរយៈពេល២សប្ដាហ៍ រហូតដល់ពេលដែលស្វែងរកបានអ្នក
ជំនួស។  ថ្លែងមតិនៅលើទូរទស្សន៍ ប្រធាន GNC Nuri Alo Abu Sahmain បានអះ
អាងថា៖ ​ស្ថាប័ននីតិបញ្ញត្តិលីប៊ីនឹងសកម្ម​ជួយឧត្តម្ភលោក Abdullah Al-Thani  ក្នុងតួនាទីជានាយករដ្ឋមន្ត្រីជា​បណ្ដោះអាសន្ន​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ