លំហសិល្បៈព្រះពុទ្ធសាសនាប្រពៃណីជាតិ
(VOVWORLD) -ដើម្បីទទួលអំណរបុណ្យចូលឆ្នាំកុរ ២០១៩ នោះ នាយប់ថ្ងៃទី ២៧ ខែមករា នៅមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនានៅវត្ត Pho Quangទីក្រុងហូជីមិញ គណកម្មការវប្បធម៌នៃសមាគមព្រះពុទ្ធសាសនាវៀតណាមទីក្រុងហូជីមិញបានរៀបចំពិធីបើកការតាំងពិព័រណ៍សិល្បៈព្រះពុទ្ធសាសនា ដោយមានប្រធានបទ "ជួបជុំគ្នានានិទាឃរដូវ"។
ពិធីបើកការតាំងពិព័រណ៍សិល្បៈព្រះពុទ្ធសាសនា ដោយមានប្រធានបទ "ជួបជុំគ្នានានិទាឃរដូវ" (រូបថត៖ TTXVN) |
ពិព័រណ៍នេះបានរៀបចំឡើងចាប់ពីថ្ងៃទី ២៧ ខែមករា ដល់ថ្ងៃទី ១៩ ខែកុម្ភៈ ដោយឧទ្ទេសនាមដល់ទស្សនិកជននូវវណ្ណកម្មសិល្បៈជាង ២០០ អំពីរូបចម្លាក់ព្រះពុទ្ធ ថ្មកម្រ គំនូរ និងរូបថតដែលទាក់ទងនឹងព្រះពុទ្ធសាសនា។
ពិព័រណ៍នេះបាននាំមកនូវលំហរសិល្បៈព្រះពុទ្ធសាសនាដែលមានចរិតលក្ខណៈប្រពៃណីជូនទស្សនិកជន ហើយតាមនោះផ្សព្វផ្សាយអំពីសតិអារម្មណ៍ដ៏ល្បប្រពៃរបស់ព្រះពុទ្ធសាសនាទៅកាន់មនុស្សផងដែរ៕