វ៉ាក់សាំង AstraZeneca ជាង២ដូសបន្ថែមទៀតមកដល់វៀតណាម

(VOVWORLD) - នេះជាការប្រគល់វាក់សាំងក្នុង បរិមាណធំបំផុតតាំងពីមុនមក ចំណុះកិច្ចសន្យាបញ្ជាទិញវ៉ាក់សាំងចំនួន៣០លានដូស រវាងក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម (VNVC) និង AstraZeneca ដោយមានការ ជួយឧបត្ថម្ភរបស់ក្រសួងសុខាភិបាល។
នាព្រឹកថ្ងៃទី១ ខែកញ្ញា វ៉ាក់សាំង AstraZeneca ចំនួនជាង២លានដូសបន្ថែម ទៀតបានមកដល់ព្រលានយន្តហោះTan Son Nhat។ នេះជាការប្រគល់វាក់សាំងក្នុង បរិមាណធំបំផុតតាំងពីមុនមក ចំណុះកិច្ចសន្យាបញ្ជាទិញវ៉ាក់សាំងចំនួន៣០លានដូស រវាងក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម (VNVC) និង AstraZeneca ដោយមានការ ជួយឧបត្ថម្ភរបស់ក្រសួងសុខាភិបាល។
តាមលោក Nitin Kapoor ប្រធាននិងជាអគ្គនាយក AstraZeneca ទទួលបន្ទុក ទីផ្សារវៀតណាមនិងទីផ្សារអាស៊ីទើបលេចចេញឲ្យដឹងថា AstraZeneca នឹងបន្តផ្ដល់ វ៉ាក់សាំងជូនវៀតណាមក្នុងពេលឆាប់បំផុត ដើម្បីជួយទប់ស្កាត់ជម្ងឺរាតត្បាត ហើយ ប្រជាជនអាចវិលត្រឡប់ទៅរកជីវភាពប្រក្រតីវិញ។
គិតត្រឹមថ្ងៃទី១ កញ្ញា វៀតណាមទទួលបានចំនួនវ៉ាក់សាំងសរុបប្រមាណ ២៩,៥លានដូសពីប្រភពផ្សេងៗគ្នា។ បច្ចុប្បន្ននេះ វ៉ាក់សាំងចំនួនជិត២០លានដូសត្រូវ បានចាក់ជូនប្រជាពលរដ្ឋលើទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ