វ៉ាក់សាំងការពារ Covid-19 ដើមដំបូងត្រូវបានផ្ដល់លិខិតអនុញ្ញាតឲ្យប្រើប្រាស់នៅវៀតណាម

(VOVWORLD) - រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានឲ្យដឹងថា ក្រុមហ៊ុន Astra Zeneca បានសន្យាផ្គត់ផ្គង់វ៉ាក់សាំងប្រមាណ ៣០លានដូសជូន វៀតណាមក្នុងឆ្នាំ២០២១ ខណៈដែលក្រសួងសុខាភិបាលនៅតែចរចាជាមួយ ដៃគូផ្សេងៗទៀតដើម្បីទិញវ៉ាក់សាំងបន្ថែមទៀត។ 
ក្រសួងសុខាភិបាលវៀតណាម កាលពីព្រឹកថ្ងៃទី៣០ មករា បានឲ្យដឹងថា ក្រុមប្រឹក្សាពិគ្រោះយោបល់ការផ្ដល់លិខិតចុះបញ្ជីការប្រើប្រាស់ឱសថ ចំណុះ ក្រសួងសុខាភិបាល បានយល់ព្រមផ្ដល់លិខិតអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង ការពារជម្ងឺ Covid-19 របស់ Astra Zeneca ក្នុងករណីបន្ទាន់។ នេះជាវ៉ាក់សាំង Covid-19 ដើមដំបូងដែលត្រូវបានផ្ដល់លិខិតអនុញ្ញាតឲ្យប្រើប្រាស់នៅវៀត ណាម។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានឲ្យដឹងថា ក្រុមហ៊ុន Astra Zeneca បានសន្យាផ្គត់ផ្គង់វ៉ាក់សាំងប្រមាណ៣០លានដូសជូន វៀតណាមក្នុងឆ្នាំ២០២១ ខណៈដែលក្រសួងសុខាភិបាលនៅតែចរចាជាមួយ ដៃគូផ្សេងៗទៀតដើម្បីទិញវ៉ាក់សាំងបន្ថែមទៀត។ តាមការគ្រោងទុក ក្នុង ត្រីមាសទី១ឆ្នាំ ២០២១ វ៉ាក់សាំងរបស់ Astra Zeneca នឹងមានវត្តមាននៅវៀត ណាមដើម្បីចាប់ផ្ដើមចាក់ជូនប្រជាពលរដ្ឋ។
ចំពោះវ៉ាក់សាំដែលបានផលិតក្នុងប្រទេសវិញ ក្រសួងសុខាភិបាលបានស្នើ ឲ្យអង្គភាពពាក់ព័ន្ធនានា បន្តជំរុញការសិក្សាស្រាវជ្រាវ សាកល្បង ហើយ ដំណើរការផលិតកម្ម ដើម្បីមានវ៉ាក់សាំងបម្រើប្រជាជនឲ្យបានឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ