វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់អូស្រ្តាលីបានបង្ហាញលទ្ធផលវិជ្ជមាននៅពេលធ្វើតេស្តលើសត្វ

(VOVWORLD) -  នាថ្ងៃទី ២៩ ខែមេសា អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Queensland របស់ប្រទេសអូស្ត្រាលី បានឲ្យដឹងថាការធ្វើតេស្តដំបូងនៃវ៉ាក់សាំងប្រឆាំងនឹងជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19  បានបង្ហាញឲ្យឃើញនូវសញ្ញាវិជ្ជមាននៅពេលដែលធាតុសត្វបានលើកកម្ពស់នូវអង្គបដិប្រាណ ដែលមានលទ្ធភាពកំចាត់ វីរុស SARS-CoV-2 ។
វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់អូស្រ្តាលីបានបង្ហាញលទ្ធផលវិជ្ជមាននៅពេលធ្វើតេស្តលើសត្វ - ảnh 1 បុគ្គលិកក្រុមហ៊ុន CSL ប្រមូលផលិតផលនៅលើខ្សែសង្វាក់ផលិតកម្មវ៉ាក់សាំងនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី។ (រូបថត៖ AFP / TTXVN)

សាស្ត្រាចារ្យ Paul Young ជាសហប្រធាននៃកម្មវិធីស្រាវជ្រាវវ៉ាក់សាំង បានមានប្រសាសន៍ថា លទ្ធផលដំបូងនេះគឺជាភស្តុតាងនៃប្រសិទ្ធភាពនៃវ៉ាក់សាំង។

ក្នុងពេលនោះដែរ សាស្រ្តាចារ្យ Kanta Subbarao នៅវិទ្យាស្ថាន Doherty ដែលជាអង្គភាពដំបូងធ្វើការកកើតឡើងវិញនូវវីរុស SARS-CoV-2 ដោយជោគជ័យ ក្នុងមន្ទីរពិសោធន៍នៅក្រៅប្រទេសចិន បានឲ្យដឹងថានេះគឺជាការរកឃើញដ៏សំខាន់ណាស់ដោយសារប្រតិកម្មនៃប្រព័ន្ធភាពស៊ាំជាមួយនឹងវីរុស SARS-Cov-2 នៅលើសត្វ នឹងកើតមានឡើងស្រដៀងនឹងមនុស្ស ដែលជួយឱ្យរាងកាយមានសមត្ថភាពការពារខ្លួនពីការឆ្លងវីរុសទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ