វេជ្ជបណ្ឌិតភាគកណ្ដាលរាប់រយនាក់ចេញដំណើរទៅកាន់ភាគខាងត្បូងជួយគាំទ្រការបង្ការប្រឆាំងជម្ងឺរាតត្បាត

(VOVWORLD) - នាព្រឹកថ្ងៃទី២៧ ខែសីហា វេជ្ជបណ្ឌិត បុគ្គលិកពេទ្យចំនួនជិត២០០នាក់ នៃមន្ទីរ ពេទ្យនានានៅតំបន់ភាគកណ្ដាល បានចេញដំណើរទៅជួយគាំទ្របណ្ដាខេត្ត ក្រុងភាគ ខាងត្បូង បង្ការប្រឆាំងជម្ងឺកូវីដ ១៩។ 

វេជ្ជបណ្ឌិតភាគកណ្ដាលរាប់រយនាក់ចេញដំណើរទៅកាន់ភាគខាងត្បូងជួយគាំទ្រការបង្ការប្រឆាំងជម្ងឺរាតត្បាត - ảnh 1ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមជ្ឈឹមទីក្រុងហ្វេ ចេញដំណើរទៅជួយគាំទ្របណ្ដាខេត្ត ក្រុងភាគខាងត្បូងបង្ការប្រឆាំងកូវីដ ១៩។ 
នាព្រឹកថ្ងៃទី២៧ ខែសីហា វេជ្ជបណ្ឌិត បុគ្គលិកពេទ្យចំនួនជិត២០០នាក់ នៃមន្ទីរ ពេទ្យនានានៅតំបន់ភាគកណ្ដាល បានចេញដំណើរទៅជួយគាំទ្របណ្ដាខេត្ត ក្រុងភាគ ខាងត្បូង បង្ការប្រឆាំងជម្ងឺកូវីដ ១៩។ អ្នកស្រី Doan Thi Thu Nhung អាយុ៣០ឆ្នាំ ជាគិលានុដ្ឋាយិកានៅមន្ទីរពេទ្យ C ទីក្រុងដាណាំង ឲ្យដឹងថា៖ “នាងខ្ញុំមានកូន២នាក់ កំពុងទុកឲ្យជីដូនជីតានិងប្ដីខ្ញុំថែទាំ។ មិនបានជួបកូនៗ ៣ សប្ដាហ៍ហើយ ព្រោះនាងខ្ញុំត្រូវធ្វើការ។ ដើម្បី រួមដៃជាមួយភាគខាងត្បូងជំនះ លើជម្ងឺរាតត្បាត បានជានាងខ្ញុំប្ដេជ្ញាទៅ គ្មានហេតុផលអ្វីដើម្បីពន្យាពេលទេ”។
ចំណែកឯ អនុសេនីយ៍ឯក Le Thi Loan វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យលេខ១៩៩ ក្រសួងនគរបាល នៅទីក្រុងដាណាំងចែករំលែកថា៖ “ជាវេជ្ជបណ្ឌិតម្នាក់ ខ្ញុំដឹងថា ស្ថានភាពជម្ងឺរាតត្បាតកំពុងស្មុគស្មាញណាស់ ហើយទោះជាយល់ច្បាស់ពីភាពគ្រោះថ្នាក់ក៏ដូចជាការលំបាកលំបិនក៏ដោយ ប៉ុន្តែ រូបនាងខ្ញុំផ្ទាល់នៅតែស្ម័គ្រចិត្តទៅ។ នាងខ្ញុំបានត្រៀមខ្លួនជាស្រេចដើម្បីប្រឈមនឹង គ្រប់ករណីលំបាកលំបិនបំផុតទាំងខាងស្មារតីក៏ដូចជាជំនាញផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ