វិញ្ញាបនបត្រសម្គាល់ប្រភពដើមអេឡិចត្រូនិកអាចជាកូនសោរជំរុញពាណិជ្ជកម្មរវាងវៀតណាម-ឥណ្ឌា

(VOVWORLD) - នៅក្នុងសិក្ខាសាលាតភ្ជាប់ធុរកិច្ចតាមវីដេអូវៀត ណាម-ឥណ្ឌា នាពេលថ្មីៗនេះ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌា Pham Sanh Chau បានឲ្យដឹងថា សំណើពិនិត្យឲ្យសម្រេចទទួលវិញ្ញាបនបត្រ សម្គាល់ប្រភពដើមអេឡិចត្រូនិកត្រូវបានរដ្ឋាភិបាលឥណ្ឌាផ្ញើរទៅកាន់ ប្រទេសអាស៊ាននានាកាលពីថ្ងៃទី២៧ មេសា។
វិញ្ញាបនបត្រសម្គាល់ប្រភពដើមអេឡិចត្រូនិកអាចជាកូនសោរជំរុញពាណិជ្ជកម្មរវាងវៀតណាម-ឥណ្ឌា - ảnh 1ទិដ្ឋភាពនៅសិក្ខាសាលាតភ្ជាប់ធុរកិច្ចតាមវីដេអូវៀតណាម-ឥណ្ឌា (រូបថត៖ VOV)

ក្នុងបរិបទដែលជំងឺរាតត្បាតសកល Covid-19 បណ្ដាលឲ្យការដោះដូរ ពាណិជ្ជកម្មសកលរងការរអាក់ រអួលនោះ វិញ្ញាបនបត្រសម្គាល់ប្រភពដើមអេឡិច ត្រូនិក (E-Co) នឹងជាកម្លាំងចលករដែលជួយឲ្យវៀតណាមនិងឥណ្ឌាឆ្ពោះ ទៅរកគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីចំនួន១៥ពាន់លានដុល្លាអាមេរិក ដែលត្រូវបានដាក់ចេញ។ នៅក្នុងសិក្ខាសាលាតភ្ជាប់ធុរកិច្ចតាមវីដេអូវៀត ណាម-ឥណ្ឌា នាពេលថ្មីៗនេះ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌា Pham Sanh Chau បានឲ្យដឹងថា សំណើពិនិត្យឲ្យសម្រេចទទួលវិញ្ញាបនបត្រ សម្គាល់ប្រភពដើមអេឡិចត្រូនិកត្រូវបានរដ្ឋាភិបាលឥណ្ឌាផ្ញើរទៅកាន់ ប្រទេសអាស៊ាននានាកាលពីថ្ងៃទី២៧ មេសា។ បន្ទាប់នោះ វៀតណាម ក្នុង តួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ បានផ្លាស់ប្ដូរមតិជាមួយប្រទេសអាស៊ាន ផ្សេងៗអំពីបញ្ហានេះ ហើយចាត់ទុកថា សំណើរបស់ឥណ្ឌាគឺសមស្របនឹង ផលប្រយោជន៍នៃការអនុគ្រោះពន្ធដារ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ាន-ឥណ្ឌា (AIFTA)។

ប្រសិនបើសំណើរបស់រដ្ឋាភិបាលឥណ្ឌាត្រូវបានឯកភាពអនុម័ត នេះគឺជាការបោះជំហានដ៏សំខាន់ក្នុងសកម្មភាពដោះដូរពាណិជ្ជកម្មរវាង អាស៊ាននិងឥណ្ឌានិយាយរួមនិងវៀតណាម-ឥណ្ឌានិយាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ