វ៉េណេស៊ុយអេឡាត្រៀមខ្លួនប្រឈមមុខនឹងការវាយប្រហារទាំងអស់ពីសហរដ្ឋអាមេរិក

(VOVWORLD) - នាថ្ងៃទី ៦ ខែឧសភា រដ្ឋមន្រ្តីការបរទេសវ៉េណេស៊ុយអេឡា លោក Jorge Arreaza បានអះអាងថា ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro បានត្រៀមខ្លួនជាស្រេចប្រឈមមុខនឹងការវាយប្រហារណាមួយពីសហរដ្ឋអាមេរិក។
វ៉េណេស៊ុយអេឡាត្រៀមខ្លួនប្រឈមមុខនឹងការវាយប្រហារទាំងអស់ពីសហរដ្ឋអាមេរិក - ảnh 1 ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយពីជួបជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov នៅទីក្រុងម៉ូស្គូ លោក Arreaza បានឲ្យដឹងថាវ៉េណេស៊ុយអេឡាបានត្រៀមខ្លួនជាស្រេចដើម្បីប្រឈមមុខនឹងគ្រប់កាលៈទេសៈដែលមានអាទិភាពចម្បងគឺខាងការទូត ការសន្ទនានិងសន្តិភាព។ ក៏ប៉ុន្តែ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនជ្រើសរើសតាមផ្នែកយោធានោះ កងកម្លាំងយោធា ប្រជាជននិងកងទ័ពឆ្មាំជាតិវ៉េណេស៊ុយអេឡានឹងតស៊ូប្រយុទ្ធនិងដណ្តើមឲ្យបានជ័យជំនះផងដែរ ។ លោក Jorge Arreaza ក៏បានបន្តទៀតថាភ្នាក់ងារចារកម្មកណ្តាលអាមេរិក (CIA) បានរៀបចំផែនការដើម្បីប៉ុនប៉ងផ្ដួលរំលំប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro ហើយរដ្ឋាភិបាលវ៉េណេស៊ុយអេឡាកំពុងខិតខំប្រឹងប្រែងទប់ស្កាត់ឧបាយកលនេះ ពីព្រោះមិនចង់ធ្វើឲ្យប្រជាជននៅប្រទេសនេះត្រូវទទួលរងហេតុការនេះនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ