វ៉េណេស៊ុយអេឡានិងអ៊ីរ៉ង់ប្រឆាំងជំទាស់បទហាមឃាត់ឆ្លងដែនថ្មីរបស់អាមេរិក

(VOVWORLD) - នាថ្ងៃទី ២៥ កញ្ញា វ៉េណេស៊ុយអេឡាឡើងសម្លេងរិះគន់បទហាមឃាត់ ឆ្លងដែនមជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះនិងគ្រួសាររបស់គេចូលក្នុងសហរដ្ឋអាមេរិក ដែលសេតវិមានទើបនឹងប្រកាសសំដៅបង្កើនការដាក់សម្ពាធទៅលើរដ្ឋាភិបាលរបស់ ប្រធានាធិបតី Nicolas Maduro។ 
 

(VOVworld) – នាថ្ងៃទី ២៥ កញ្ញា វ៉េណេស៊ុយអេឡា

វ៉េណេស៊ុយអេឡានិងអ៊ីរ៉ង់ប្រឆាំងជំទាស់បទហាមឃាត់ឆ្លងដែនថ្មីរបស់អាមេរិក  - ảnh 1 វ៉េណេស៊ុយអេឡានិងអ៊ីរ៉ង់ប្រឆាំងជំទាស់បទហាមឃាត់ឆ្លងដែនថ្មីរបស់អាមេរិក 

ឡើងសម្លេងរិះគន់បទហាមឃាត់ ឆ្លងដែនមជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះនិងគ្រួសាររបស់គេចូលក្នុងសហរដ្ឋអាមេរិក ដែលសេតវិមានទើបនឹងប្រកាសសំដៅបង្កើនការដាក់សម្ពាធទៅលើរដ្ឋាភិបាលរបស់ ប្រធានាធិបតី Nicolas Maduro។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសវ៉េណេស៊ុយ អេឡាដែលបាននាំចេញនាថ្ងៃដដែលបានប្រឆាំជំទាស់យ៉ាងខ្លាំងក្លាគោលនយោបាយ «ខុសឆ្គង» របស់វ៉ាស៊ីនតោនដែលចោទប្រកាន់ Caracas គំរាមកំហែងទៅលើ សន្តិសុខជាតិអាមេរិកហើយអះអាងថា៖ បណ្ដាការចោទប្រកាន់នេះគឺពាក្យបំផ្លើស ទាំងអស់។ ក្រសួងការបរទេសវ៉េណេស៊ុយអេឡាបានចាត់ទុកថា៖ នេះគឺជាទង្វើ «អមិត្ត» របស់អាមេរិកដែលមានចរិតលក្ខណៈចាប់បង្ខំដោយឯកតោភាគីនិងរំលោភ ទៅលើធម្មនុញ្ញ អ.ស.ប. ច្បាប់អន្តរជាតិក៏ដូចជាការកំណត់ក្នុងទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងប្រទេសនានា។ វ៉េណេស៊ុយអេឡាក៏នឹងនាំចេញវិធានការតបត វិញចាំបាច់ដើម្បីការពារសិទ្ធិប្រយោជន៍និងអធិបតេយ្យភាពរបស់ខ្លួនផងដែរ។ នាថ្ងៃ ដដែល រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammed Javad Zarif បានរិះគន់ប្រធានា ធិបតីអាមេរិក លោក Donald Trump ដោយបទហាមឃាត់ឆ្លងដែនថ្មីដែលរដ្ឋអំណាច អាមេរិកអនុវត្តទៅលើអ៊ីរ៉ង់បន្ទាប់ពីប្រទេសនេះបាញ់សាកល្បងកាំជ្រួចមីស៊ីលជំនាន់ថ្មី ប្រកបដោយជោគជ័យ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ