![វេណេហ្ស៊ុយអេឡាចោទប្រកាន់អាមេរិកបំផុសសង្គ្រាមប្រឆាំងប្រទេសនេះ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_02_27/venezuela to cao my am muu phat dong cuoc chien chong caracas.jpg) |
អនុប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Tareck El Aissami (ទី៣ពីខាងឆ្វេង)នៅកិច្ចប្រជុំកាលពីថ្ងៃទី១៤ កុម្ភៈ (រូបថត៖EPA/TTXVN) |
(VOVworld) - អនុប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Tareck El Aissami
បានចោទប្រកាន់អាមេរិកពីអំពើកំពុងបំផុសសង្គ្រាមប្រឆាំងវេណេហ្ស៊ុយអេឡា
ព្រមទាំងរិះគន់ភាគីប្រឆាំងដែលបានគាំទ្រអំពើវាយប្រហាររបស់អាមេរិកដែល
រំលោភទៅលើអធិបតេយ្យភាពជាតិផងដែរ។នាថ្ងៃទី២៦ កុម្ភៈ ថ្លែងមតិនៅលើ
ទូរទស្សន៍ជាតិ អនុប្រធានាធិបតីលោក Tareck El Aissami បានចោទប្រកាន់ក្រសួង
ហិរញ្ញវត្ថុអាមេរិកពីទង្វើចូលរួមក្នុងផែនការថ្មីប្រឆាំងរដ្ឋាភិបាលវេណេហ្ស៊ុយ
អេឡា។លោក El Aissami ក៏បានច្រានចោលការចោទប្រកាន់ទាំងឡាយរបស់
សេតវិមានស្ដីអំពីការដែលលោករូបនេះជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពជួញដូរ
គ្រឿងញៀនផងដែរ៕