វៀតណាម- EU ចេញសេចក្តីថ្លែងការរួម
|
វៀតណាម- EU ចេញសេចក្តីថ្លែងការរួម (Image: dangcongsan.vn) |
(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធាន
គណៈកម្មាធិការអឺរ៉ុប (EC) លោក Jose Manuel Durao Barroso ចាប់ពីថ្ងៃទី ២៥ ដល់ទី
២៦ សីហា ឆ្នាំ ២០១៤ នាថ្ងៃទី ២៥ សីហា ភាគីទាំង ២ បានចេញសេចក្តីថ្លែងការរួម
ដែលបានលើកច្បាស់លទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះ។ តាមនោះ ក្នុងបណ្ដា
ជំនួបថ្នាក់ដឹកនាំនៃភាគីទាំង ២ បានវាយតំលៃខ្ពស់ចំពោះកិច្ចព្រមព្រៀងក្របខ័ណ្ឌ
ស្តីអំពីដៃគូនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (PCA) រវាងវៀតណាមនិង EU ហើយចាត់ទុកថា៖ នេះគឺជាការបោះជំហានខាងគុណភាពរបស់ទំនាក់ទំនងដៃគូ ទ្វេភាគីដែលអនុញ្ញាត្តអភិវឌ្ឍន៍ឲ្យស៊ីជម្រៅទំនាក់ទំនងប្រពៃណីលើវិស័យពាណិជ្ជ
កម្ម បរិស្ថាន បំរ៉ែបំរួលនៃអាកាសធាតុ អប់រំ ថាមពល ជាដើម។ ប្រធាន EC លោក
Barroso បានសង្កត់ធ្ងន់នូវកិច្ចសន្យារបស់ EU ក្នុងទំនាក់ទំនងជាមួយវៀតណាម
វាយតំលៃខ្ពស់ ចំពោះតួនាទីដៃគូសំខាន់របស់វៀតណាមចំពោះ EU អាស៊ាននិង
លើពិភពលោក។ លោក Barroso បានសម្តែងគោលបំណងថា៖ ភាគីទាំង ២ នឹងបញ្ចប់ដំណើរការចរចារ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម
និង EU យ៉ាងឆាប់ៗ។ វៀតណាម និង EU ឯកភាពបង្កើនដំណើរការទទួលស្គាល់
បែបបទសេដ្ឋកិច្ចទីផ្សារ (MES) ដើម្បី វៀតណាមឆ្ពោះទៅទំនាក់ទំនងដៃគូសមភាព
និងមានផលប្រយោជន៍មួយដូចគ្នា។
ភាគីទាំង ២ បានឯកភាពបន្តលើកទឹកចិត្តនិងបង្ករលក្ខណៈងាយស្រួលសំរាប់
អង្គភាព អាជីវកម្មវៀតណាមនិងអឺរ៉ុបជំរុញការវិនិយោគឲ្យបានខ្លាំងក្លាថែមទៀត។
លោក Barroso បានអះអាងថា៖ EU បន្តជួយឧបត្ថម្ភដំណើរការផ្លាស់ប្តូរថ្មីរបស់
វៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បានអះអាងជាថ្មីម្តង ទៀតនូវការគាំទ្រ EU បង្កើនការចូលរួមក្នុងបណ្ដាយន្តការតំបន់ដោយអាស៊ានជា
ស្នូល ។ ទន្ទឹមនឹងនោះ លោក Nguyen Tan Dung បានស្វាគមការដែល EU បង្កើន
ចំនួនប្រាក់ជួយឧបត្ថម្ភអភិវឌ្ឍន៍សំរាប់អាស៊ានឡើង ១៧០ លានអឺរ៉ុ ក្នុងដំណាក់
កាល ២០១៤-២០២០។
ថ្នាក់ដឹកនាំទាំង ២ រូបបានពិភាក្សាអំពីភាពតានតឹងនាបច្ចុប្បន្ននៅសមុទ្រខាងកើត ហើយឯកភាពថា៖ បញ្ហាលើសមុទ្រខាងកើតត្រូវដោះស្រាយដោយសន្តិវិធីដោយ
ឈរលើស្មារតីសហប្រតិបត្តិការនិងគោរពច្បាប់អន្តរជាតិ ក្នុងនោះមានសន្ធិសញ្ញា
របស់ អ.ស.ប. ស្តីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។ប្រធាន EC លោក
Barroso ក៏បានអះអាងនូវការគាំទ្ររបស់ EU ចំពោះការខំប្រឹងប្រែងបច្ចុប្បន្នដើម្បី
ឆ្ពោះទៅក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើតជាផ្លូវការយ៉ងចាប់រហ័ស។ ទន្ទឹមនឹង
នោះ EU អំពាវនាវឲ្យភាគីទាក់ទិនទាំងអស់ជៀសវាងសកម្មភាពដោយឯកតោ
ភាគីដែលអាចបង្កើនភាពតានតឹងគំរាមកំហែងសន្តិភាពសន្តិសុខនិងសុវត្តិភាព នាវាចរណ៍ក្នុងតំបន់ប្រតិបត្តិតាមសេចក្តីថ្លែងការណ៍ស្តីអំពីការប្រតិបត្តិ សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC)៕