វៀតណាម - NGO៖ សហប្រតិបត្តិការអភិវឌ្ឍន៍រួមជាមួយគ្នា

វៀតណាម - NGO៖ សហប្រតិបត្តិការអភិវឌ្ឍន៍រួមជាមួយគ្នា - ảnh 1
សន្និសីទអន្តរជាតិលើកទី ៣ ស្តីអំពីកិច្ចសហប្រតិបត្តិការរវាង វៀតណាមនិងបណ្ដាអង្គការក្រៅរដ្ឋាភិបាលបរទេសនឹ។ (Image: wikipedia)

(VOVworld) – សន្និសីទអន្តរជាតិលើកទី ៣ ស្តីអំពីកិច្ចសហប្រតិបត្តិការរវាង វៀតណាមនិងបណ្ដាអង្គការក្រៅរដ្ឋាភិបាលបរទេសនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី
២៨ ដល់ទី ២៩ វិច្ឆិកា ខាងមុខនេះ។ តាមគំរោង តំណាងចំនួន ៨ រយនាក់នឹង ចូលរួមសន្និសីទលើកនេះ។ ថ្លែងមតិក្នុងសន្និសីទកាសែតជូនដំណឹងអំពីសន្និសីទ
ពោលខាងលើដែលត្រូវបានរៀបចំឡើង នាថ្ងៃទី ២១ វិច្ឆិកានៅទីក្រុងហារណូយ អនុប្រធានគណៈកម្មាធិការទទួលបន្ទុកសកម្មភាពនៃអង្គការក្រៅរដ្ឋាភិបាល
បរទេសប្រចាំនៅវៀតណាម លោក Don Tuan Phong បានសង្កត់ធ្ងន់ថា៖

“នៅវៀតណាមតម្រូវការសហប្រតិបត្តិការជាមួយបណ្ដាអង្គការក្រៅរដ្ឋាភិបាល
នៅជាច្រើនណាស់។ ក្នុងពេលដែលគោលនយោបាយរបស់បណ្ដាអ្នកធ្វើ
ហិរញ្ញប្បទានទ្វេភាគីនិងពហុភាគីបានផ្លាស់ប្តូរ នោះគឺ តួនាទីរបស់អង្គការ
ក្រៅរដ្ឋាភិបាល បរទេសត្រូវបានបង្កើន។ ដោយហេតុនេះវៀតណាមកំណត់
ទំនាក់ទំនងជាមួយបណ្ដាអង្គការក្រៅរដ្ឋាភិបាលគឺជាទំនាក់ទំនងសហប្រតិ
បត្តិការអភិវឌ្ឍន៍ដែលខុសពីអតីតកាលគឺទំនាក់ទំនងផ្តល់ជំនួយនិងការទទួល
ជំនួយដោយមានកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិវៀតណាម
នឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ