វៀតណាម - គោលដៅកំពូលសម្រាប់ភ្ញៀវទេសចរឥណ្ឌា

(VOVWORLD) - អត្ថបទមួយនៅលើគេហទំព័រ Times of India ចុះផ្សាយនាថ្ងៃទី ១ ខែកញ្ញា បានចងក្រងគោលដៅទេសចរណ៍កំពូលទាំង ៥ នៅអាស៊ីអាគ្នេយ៍សម្រាប់ភ្ញៀវទេសចរឥណ្ឌា ក្នុងនោះ វៀតណាមជាជម្រើសកំពូល។ 

យោងតាមអត្ថបទនោះ វៀតណាមនាំមកជូនអ្នកទស្សនានូវបទពិសោធន៍ចម្រុះជាច្រើន ចាប់ពីវិថីដ៏មមាញឹកនៃទីក្រុងហាណូយនិងទីក្រុងហូជីមិញ សម្រស់ស្អាតដ៏ទន់ភ្លន់ ដូចជាកំណាព្យនៃទីក្រុង Nha Trang និងភាពទន់ភ្លន់នៃអតីតរាជធានី Hue រហូតដល់ភាពស្ងប់ស្ងាត់នៃឈូងសមុទ្រ Ha Long។

វៀតណាម - គោលដៅកំពូលសម្រាប់ភ្ញៀវទេសចរឥណ្ឌា - ảnh 1ភ្ញៀវទេសចរណ៍ឥណ្ឌារំភើបចិត្តនៅពេលមកដល់ឈូងសមុទ្រ Ha Long ខេត្ត Quang Ninh។ រូបថត៖ Thanh Van/TTXVN

អាហារតាមដងវិថីឆ្ងាញ់ពិសារផង គួរឲ្យទាក់ទាញនិងមានតម្លៃសមរម្យផង។ កន្លែងស្នាក់នៅចម្រុះ ចាប់ពីម៉ូតែលមានតម្លៃថោក រហូតដល់ផ្ទះសំណាក់ដែលមានតម្លៃសមរម្យ និងសណ្ឋាគារខ្នាតតូចប៉ុន្តែមានការរចនាខុសប្លែកនិងអស្ចារ្យ ដែលជួយឱ្យអ្នកទស្សនាងាយស្រួលស្វែងរកកន្លែងសមសម្របទៅនឹងថវិការបស់ខ្លួន។ អត្ថបទបានបញ្ជាក់ថា មធ្យោបាយដឹកជញ្ជូននៅវៀតណាមជួយកាត់បន្ថយការចំណាយលើការធ្វើដំណើរសរុបសម្រាប់ភ្ញៀវទេសចរ។

ក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង៥នៅអាស៊ីអាគ្នេយ៍សម្រាប់ភ្ញៀវទេសចរឥណ្ឌា នៅលើអត្ថបទរបស់កាសែត Times of India បានលើកឡើងថា បន្ទាប់ពីវៀតណាមគឺជាគោលដៅដូចជាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ