វៀតណាម និងកូរ៉េខាងត្បូង មានបំណងឈានដល់ទំហំពាណិជ្ជកម្ម ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០

(VOVWORLD) - នារសៀលថ្ងៃទី ២៣ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣។ 
វៀតណាម និងកូរ៉េខាងត្បូង មានបំណងឈានដល់ទំហំពាណិជ្ជកម្ម ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ចូលរួមវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង (រូបថត៖ VOV)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh   បានស្នើឲ្យភាគីទាំងពីរ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) តាមនោះ សម្រេចបាននូវគោលដៅលើកកំពស់ទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០០ ពាន់លានដុល្លារ ក្នុងវេលាឆាប់បំផុត និងឆ្ពោះទៅគោលដៅ ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ក្នុងទិសដៅនៃតុល្យភាព និងនិរន្តរភាព។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យកូរ៉េខាងត្បូង បន្តបើកទូលាយសម្រាប់ទំនិញជាប្រៀបខ្លាំងរបស់វៀតណាម ក៏ដូចជា គាំទ្រ សហគ្រាសវៀតណាម ចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់សហគ្រាសកូរ៉េខាងត្បូង។

រីឯខ្លួនវិញ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងកូរ៉េខាងត្បូង-វៀតណាម ដោយចាត់ទុកវៀតណាមជាដៃគូសហប្រតិបត្តិការសំខាន់របស់កូរ៉េខាងត្បូងនៅអាស៊ីអាគ្នេយ៍។ ប្រធានាធិបតីលោក Yoon Suk Yeol បានអះអាងថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបន្តលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មកូរ៉េខាងត្បូង មកបណ្តាក់ទុននៅវៀតណាម។

ភាគីទាំងពីរបានឯកភាពបង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក; ចែករំលែកទស្សនៈរួមស្តីពីការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ