វៀតណាម និងប្រ៊ុយណេ ខិតខំប្រឹងប្រែងសម្រេចឲ្យបានទំហំពាណិជ្ជកម្ម​៥០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ឧសភា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតប្រ៊ុយណេ Pengiran Haji Sahari bin Pengiran Haji Salleh មកជំរាបលា ក្នុងឱកាសលោកបញ្ចប់បេសកកម្មការទូតនៅវៀតណាម។
វៀតណាម និងប្រ៊ុយណេ ខិតខំប្រឹងប្រែងសម្រេចឲ្យបានទំហំពាណិជ្ជកម្ម​៥០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phucអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតប្រ៊ុយណេ Pengiran Haji Sahari bin Pengiran Haji Salleh

អញ្ជើញថ្លែងនៅទីនេះ លោកប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីរខិតខំប្រឹងប្រែងសម្រេចឲ្យបានទំហំពាណិជ្ជកម្ម ៥០០ លានដូល្លារអាមេរិកនាឆ្នាំ ២០២៥ ព្រមទាំងបង្កលក្ខណៈងាយស្រួលថែមទៀតដល់សហគ្រាសវៀតណាមនៅប្រ៊ុយណេ និងបង្កើនចំនួនអាហារូបករណ៍របស់រដ្ឋាភិបាលប្រ៊ុយណេសម្រាប់និស្សិតវៀតណាម។

លោកប្រធានរដ្ឋវៀតណាមសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ជាដើម។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត លោកប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីរចាំបាច់ត្រូវសម្របសម្រួលគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត រួមជាមួយអាស៊ានរក្សាយ៉ាងរឹងមាំនូវសាមគ្គីភាព និងសំឡេងរួម ធានាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត ជំរុញការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ចរចារលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែង និងសមស្របនឹងច្បាប់អន្តរចាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ( UNCLOS ១៩៨២) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ