វៀតណាម - ប្រ៊ុយណេព្យាយាមបើកផ្លូវតភ្ជាប់ពាណិជ្ជកម្មយ៉ាងឆាប់ៗ
(VOVWORLD) - រដ្ឋមន្រ្តីទាំងពីររូបបានបញ្ជាក់ថា នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងខិតខំបើកផ្លូវតភ្ជាប់ពាណិជ្ជកម្មភ្លាមៗ តាមរយៈជើង ហោះហើរពាណិជ្ជកម្មអន្តរជាតិនិងផ្លូវដឹកជញ្ជូនតាមសមុទ្រ នៅពេលដែល ជំងឺរាតត្បាតស្ថិតក្រោមការគ្រប់គ្រង។
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Tuan Anh |
នារសៀលថ្ងៃទី ១០ ខែមិថុនា នៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងឧស្សា ហកម្មនិងពាណិជ្ជកម្ម លោក Tran Tuan Anh និងប្រធានខុទ្ទកាល័យនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួង ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចប៊្រុយណេ លោក Dato Amin Abdullah បានជួបសន្ទនាតាមទូរស័ព្ទ តាមសំណើរបស់ភាគីប្រ៊ុយណេ ដោយពិភាក្សាពីស្ថានភាពសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងបរិបទដែលវៀត ណាមកំពុងដើរតួនាទីជាប្រធានអាស៊ាន ២០២០។
រដ្ឋមន្រ្តីទាំងពីររូបបានបញ្ជាក់ថា នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងខិតខំបើកផ្លូវតភ្ជាប់ពាណិជ្ជ កម្មភ្លាមៗ តាមរយៈជើងហោះ ហើរពាណិជ្ជកម្មអន្តរជាតិនិងផ្លូវដឹកជញ្ជូនតាមសមុទ្រ នៅពេលដែលជំងឺរាតត្បាតស្ថិតក្រោមការគ្រប់គ្រង។
លោករដ្ឋមន្រ្តី Tran Tuan Anh ក៏បានចែករំលែកថា រដ្ឋាភិបាលវៀតណាមកំពុងសិក្សាដើម្បីបើកផ្លូវភ្ជាប់ពាណិជ្ជកម្មនិងទេសចរណ៍ជាមួយប្រទេសដែលមានសុវត្ថិភាព ដោយគ្មានករណីណាមួយឆ្លងថ្មី COVID-19 ក្នុងរយៈពេល ៣០ ថ្ងៃចុងក្រោយនេះ។
ចំណែកឯលោករដ្ឋមន្រ្តី Dato Amin Abdullah បានស្នើឲ្យមានការរឹតបន្តឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីត្រៀមផ្ទេរតំណែងប្រធានអាស៊ាននៅឆ្នាំ ២០២១ ទៅប្រទេសប្រ៊ុយណេ។ ទន្ទឹមនឹងនេះ លោកក៏បានស្នើឲ្យបង្កើតបណ្តាញផ្លាស់ប្តូរប្រេកង់បច្ចេកទេសជាមួយនឹងប្រេកង់ជាប្រចាំផងដែរ៕