វៀតណាម-Bolivia បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ទទួលសេចក្ដីអញ្ចើញ របស់ អនុប្រធានរដ្ឋវៀតណាម លោកស្រី ​Nguyen Thi Doan នាព្រឹកថ្ងៃទី ២៥ កញ្ញា អនុប្រធានាធិបតី Bolivia ALVARO GARCIA LINERA និងលោកជំទាវ បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៤ 
ដល់ថ្ងៃទី ២៦ កញ្ញា ឆ្នាំ ២០១២។ នេះគឺជា​ ដំណើរទស្សនកិច្ចនៅវៀតណាមជាន់ខ្ពស់
បំផុត ​របស់ថ្នាក់ដឹកនាំ ​Bolivia ចាប់ពីពេលប្រទេសទាំងពីរ បង្កើតទំនាក់ទំនងការទុត។ ​
បន្ទាប់ពី​ពិធីទទួល អនុប្រធានរដ្ឋ​ Nguyen Thi Doan បានជួបពិភាក្សា​ជាមួយ​អនុប្រធា
នាធិបតី Bolivia ALVARO GARCIA LINERA ។ អនុប្រធានរដ្ឋ​ Nguyen Thi Doan បាន
អះអាងថា៖​វៀតណាម ជានិច្ចកាល គោរព ​និងមាន​គោលបំណងចង់អភិវឌ្ឍន៍ទំនាក់
ទំនងមិត្តភាព និង កិច្ចសហប្រតិ​បត្តិ​ការ​ជាមួយ Bolivia។ អនុប្រធានរដ្ឋ​ Nguyen Thi
Doan  បានស្នើថា៖ ​ភាគីទាំងពីរ បន្តគាំទ្រគ្នាទៅវិញទៅមក នៅបណ្ដាវេទិកាពយហុភាគី 
ដូចជា៖​អង្គការសហប្រជាជាតិ ជាដើម។ អនុប្រធានាធិបតី Bolivia ALVARO GARCIA
LINERA បានអះអាងថា៖ Bolivia មានគោលបំណង ​បង្កើនទំនាក់ទំនងសហប្រតិបត្តិការ
 ជាមួយវៀតណាម លើវិស័យ៖ ពាណិជ្ជកម្មវិនិយោគ កសិកម្ម សកម្មរួមសហការជាមួយ
វៀតណាម នៅក្នុងបណ្ដា​វេទិការនៅក្នុងតំបន់ និងអន្តរជាតិ។

ថ្នាក់ដឹកនាំទាំងពីររូប ក៏បានឯកភាព អំពីរាល់វិធានការ ជំរុញទំនាក់ទំនងសហប្រតិបត្តិ
ការ រវាងប្រទេសទាំងពីរ ក្នុងរយះពេលខាងមុខនេះ រួមមាន៖ បន្តរក្សារជំនួបប្រាស្រ័យ
ជាន់ខ្ពស់ ជំរុញគ្រប់ក្រសួង ស្ថាប័ន ​អង្គភាពអាជីវកម្មបង្កើនការផ្លាស់ប្តូរ អនុវត្តគំរោង
ការណ៍…។ល៕

 វៀតណាម-Bolivia បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
អនុប្រធានរដ្ឋ Nguyen Thi Doan បានជួបពិភាក្សាជាមួយអនុប្រធានាធិបតី Bolivia ALVARO GARCIA LINERA ។ (Image: Vietnamplus)

នារសៀថ្ងៃទី ២៥ កញ្ញា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម Truong Tan Sang បានជួបសន្ទនាជាមួយអនុប្រធានាធិបតី Bolivia លោក Alvaro Garcia Linera ដែលកំពុងមានដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ក្នុងជំនួប សន្ទនា
ប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះលិទ្ធផលនៃ ការចរចារ
រវាងបអនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan និងអនុប្រធានាធីបតី Bolivia ទន្ទឹមនឹងនោះបានអះអាងថា៖ វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិ
សោធន៍ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិជាមួយ Bolivia។ ប្រធានរដ្ឋវៀតណាមបាន
ស្នើភាគីទាំង ២ ជំរុញទំនាក់ទំងទ្វេភាគីឲ្យខ្លាំង ក្លាថែមទៀត។ អនុប្រធានាធិបតី
Bolivia លោក Alvaro Garcia Linera បានចាត់ទុកថា៖ ដំណើរទស្សកិច្ចនេះបានបើក
ចេញឱកាសសហប្រតិបត្តិការថ្មី រវាងប្រទេសទាំង ២។ អនុប្រធានាធិបតី Alvaro
Garcia Linera មានគោលបំណងថា៖ វៀតណាមនឹងបង្កលក្ខណៈងាយស្រួលឲ្យ
Bolivia វិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម និយាយដោយឡែក និងចូលក្នុង
តំបន់ អាស៊ាន និយាយរួម។
នារសៀលថ្ងៃដដែលនាយករដ្ឋមន្រ្តីវៀតណាម​ Nguyen Tan Dung ​បាន​ទទួលជួប
សន្ទនាជាមួយAlvaro Garcia Linera ។នាយករដ្ឋមន្រ្តី Nguyen Tan Dung ​ចាត់ទុក
ថា៖លទ្ឋផលនៃដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីនឹងជារបត់ថ្មីដើម្បី
បង្កើនជំរុញទំនាក់ទំនងរវាងប្រទេសទាំង២៕



ប្រតិកម្មទៅវិញ

ផ្សេងៗ