វៀតណាមកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន១១.៥៧៥នាក់បន្ថែមទៀត

(VOVWORLD) - ខេត្ត Binh Duong ជាតំបន់ដែលមានករណីឆ្លងកូវីដ ១៩ ច្រើនបំផុតក្នុងរយៈពេល២៤ម៉ោងកន្លងមក ដោយចំនួន៤៨៦៨នាក់ បន្ទាប់មកគឺទីក្រុងហូជីមិញដោយមានករណីឆ្លងថ្មីចំនួន៣៩៣៤នាក់។

ក្រសួងសុខាភិបាលវៀតណាមជូនដំណឹងថា គិតចាប់ពីម៉ោង១៨ថ្ងៃទី២៥ ដល់ម៉ោង១៨ថ្ងៃទី២៦ សីហា នៅលើប្រព័ន្ធជាតិគ្រប់គ្រងអ្នកជម្ងឺកូវីដ ១៩ បានកត់ត្រាករណីឆ្លងថ្មីចំនួន១១.៥៧៥នាក់បន្ថែមទៀត ក្នុងនោះមានករណីនាំចូល ៦ នាក់និងករណីក្នុងស្រុកចំនួន១១.៥៦៩នាក់។ ខេត្ត Binh Duong ជាតំបន់ដែលមានករណីឆ្លងកូវីដ ១៩ ច្រើនបំផុតក្នុងរយៈពេល២៤ម៉ោងកន្លងមក ដោយចំនួន ៤៨៦៨នាក់ បន្ទាប់មកគឺទីក្រុងហូជីមិញដោយមានករណីឆ្លងថ្មីចំនួន៣៩៣៤នាក់។ ក្នុងថ្ងៃដដែលក៏បានកត់ត្រាអ្នកជម្ងឺជាសះស្បើយចំនួន១៨.៥៦០នាក់ផងដែរ។

គិតចាប់តាំងពីការផ្ទុះជម្ងឺកូវីដ ១៩ កន្លងមកនេះ វៀតណាមមានករណីឆ្លងសរុបចំនួន៣៩២.៩៣៨ នាក់ ក្នុងនោះករណីជាសះស្បើយមាចំនួន១៨៨.៤៨៨នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ