វៀតណាមកំពុងលៃទុកកញ្ចប់វិនិយោគធំៗសម្រាប់រៀបចំរចនាសម្ព័ន្ធផ្នែកថាមពលឡើងវិញ

(VOVWORLD) - រួមជាមួយការធានាគោលដៅកំណើនសេដ្ឋកិច្ច - សង្គមនានា រដ្ឋាភិបាលវៀតណាមប្ដេជ្ញា ចិត្តហើយកំពុងផ្ដល់អាទិភាពខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍផ្នែកថាមពលប្រកបដោយចីរភាព សំដៅរក្សារឹងមាំនូវសន្តិសុខថាមពលជាតិនិងកាត់បន្ថយការបញ្ចេញ ចោលឧស្ម័នផ្ទះកញ្ចក់។

វៀតណាមកំពុងលៃទុកកញ្ចប់វិនិយោគធំៗសម្រាប់រៀបចំរចនាសម្ព័ន្ធផ្នែកថាមពលឡើងវិញ - ảnh 1អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Dang Hoang An ចូលរួមកិច្ចសន្ទនាអន្តរជាតិអំពីការផ្លាស់ប្ដូរថាមពលទីក្រុងបែកឡាំងឆ្នាំ២០២១។ (រូបថត៖ VOV)
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចសន្ទនាអន្តរជាតិអំពីការផ្លាស់ប្ដូរថាមពលទីក្រុងបែកឡាំងឆ្នាំ២០២១ ដែលបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ មីនា តាម ប្រព័ន្ធវីដេអូ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Dang Hoang An បានអះអាងថាថាមពលមានតួនាទីដ៏សែនសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋ កិច្ចនិងការធានាសន្តិសុខសង្គមនៃប្រទេសទាំងអស់ ក្នុងនោះមានវៀតណាមផង។ រួម ជាមួយការធានាគោលដៅកំណើនសេដ្ឋកិច្ច - សង្គមនានា រដ្ឋាភិបាលវៀត ណាមប្ដេជ្ញា ចិត្តហើយកំពុងផ្ដល់អាទិភាពខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍផ្នែកថាមពលប្រកបដោយចីរភាព សំដៅរក្សារឹងមាំនូវសន្តិសុខថាមពលជាតិនិងកាត់បន្ថយការបញ្ចេញ ចោលឧស្ម័នផ្ទះកញ្ចក់។
កាលពីឆ្នាំ២០១២ វៀតណាមបានអនុម័តលើតម្រាយផ្លូវបណ្ដាញអគ្គីសនីឆ្លាតវៃ ដើម្បីធ្វើទំនើបកម្មបណ្ដាញអគ្គីសនីតាមជំហាននីមួយៗ និងអនុវត្តន៍បច្ចេកវិទ្យាជឿន លឿនក្នុងការគ្រប់គ្រងបណ្ដាញអគ្គីសនីផងដែរ។ វៀតណាមកំពុងលៃទុកកញ្ចប់ វិនិយោគធំៗសម្រាប់វិស័យថាមពល។ ក្នុងនោះ ផ្តោតសំខាន់ទៅលើការរៀបចំរចនា សម្ព័ន្ធផ្នែកថាមពលឡើងវិញ បង្ហើយយន្តការ គោលនយោបាយក៏ដូចជាកសាងផែន ការមេ យុទ្ធសាស្ត្រអភិវឌ្ឍផ្នែកថាមពលតាមនិន្នាការថ្មីក្នុងការអភិវឌ្ឍដោយចីរភាព រួមមានការអនុវត្តបច្ចេកវិទ្យាជឿនលឿន ស្និទ្ធស្នាលជាមួយបរិស្ថាន ដើម្បីលើកកំពស់ ប្រសិទ្ធភាពនៃផ្នែកថាមពល បង្កើនសមាមាត្រថាមពលកកើតឡើងវិញ ហើយជំរុញ ដំណោះស្រាយប្រើប្រាស់ថាមពលដោយសន្សំសម្ចៃនិងប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ