វៀតណាម-កម្ពុជាកសាងខ្សែព្រំដែនសន្តិភាពមិត្តភាព

វៀតណាម-កម្ពុជាកសាងខ្សែព្រំដែនសន្តិភាពមិត្តភាព - ảnh 1
ទិដ្ឋភាពនៃជំនួបសន្ទនា

(VOVworld)-នារសៀលថ្ងៃទី៨វិច្ឆិកានៅទីក្រុងហូជីមិញ គណៈប្រតិភូនៃមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាម បានមានជំនួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់
 នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុប្រទេសកម្ពុជា ស្តីពីការត្រៀម
រៀបចំឲ្យសន្និសីទអន្តរជាតិកសាងខ្សែព្រំដែនសន្តិភាព មិត្តភាពវៀតណាម
កម្ពុជា។ នៅទីនេះ ភាគីទាំងពីរបានយល់ព្រមលើពេលវេលាប្រព្រឹត្តទៅសន្និសីទ
 គឺ​ចាប់ពីរថ្ងៃទី២២ដល់ថ្ងៃទី២៥ធ្នូខាងមុខនៅខេត្ត Kien Giang ភាគខាងត្បូង វៀត
ណាម ដោយមានការចូលរួមរបស់តំណាងមកពីបណ្តាខេត្តក្រុង ដែលជាប់​ព្រំដែន
នៃប្រទេសទាំងពីរវៀតណាម-កម្ពុជា។ ភាគីទាំងពីរក៏បានឯកភាពលើ ខ្លឹមសារ
ចំនួន២ គឺ ពិភាគ្សាអំពីលទ្ធផលនៃរយៈពេល២ឆ្នាំអនុវត្តន៍សេចក្តីថ្លែងការ ណ៍រួម
ស្តីពី ការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព​ និងចុះហត្ថលេខាលើកិច្ច សន្យា
ប្រឡងប្រណាំរវាងបណ្តាខេត្តស្ថិតតាមបណ្តោយព្រំដែនវៀតណាម-កម្ពុជា។
សន្និសីទអន្តរជាតិកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព វៀតណាម-កម្ពុជា ជា
សកម្មភាព១ក្នុងចំណោម សកម្មភាពរួមចំណែកអនុវត្តន៍រាល់សកម្ម​ភាពមិត្ត
ភាពប្រជាជនរបស់រណសិរ្សមាតុភូមិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ