វៀតណាមការពារនិងជំរុញសិទ្ធិមនុស្សយ៉ាងទៀងទាត់
(VOVWORLD) - អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung ប្រធានគណៈ ប្រតិភូវៀតណាមនៅកិច្ចប្រជុំនេះ បានអោយដឹងថា តំណាងនៃប្រទេសនិងអង្គ ការអន្តរជាតិនានា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់វៀតណាមក្នុង ដំណើរការកសាងច្បាប់និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ដែល ក្នុងនោះមានការកាត់បន្ថយភាពក្រីក្រ និងបញ្ហាទាក់ទិនដល់សិទ្ធិពលករ ជាដើម។
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung (នៅកណ្ដាល) និងបណ្ដាតំណាងអន្តរជាតិផ្សេងៗនៅក្នុងកិច្ចប្រជុំ (រូបថត៖ ក្រសួងការបរទេស) |
នៅកិច្ចប្រជុំអនុម័តលើរបាយការណ៍ជាតិរបស់វៀតណាមតាមស្ដីពីការត្រួតពិនិត្យជាសកលតាមកាលកំណត់ស្ដីពីសិទ្ធិមនុស្ស (UPR) វដ្ដទី៣ នៅអង្គការ សហប្រជាជាតិកាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅ វៀតណាមបានត្រួតពិនិត្យ ហើយជូនដំណឹងថា នឹងអនុវត្តន៍អនុសាសន៍ចំនួន២៤១ក្នុងចំណោមអនុសាសន៍ ទាំង២៩១ដែលបណ្ដាប្រទេសបានដាក់ចេញ ពោលគឺសម្រេចបានអាត្រា ប្រមាណ៨៣%។
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung ប្រធានគណៈ ប្រតិភូវៀតណាមនៅកិច្ចប្រជុំនេះ បានអោយដឹងថា តំណាងនៃប្រទេសនិងអង្គ ការអន្តរជាតិនានា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់វៀតណាមក្នុង ដំណើរការកសាងច្បាប់និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ដែល ក្នុងនោះមានការកាត់បន្ថយភាពក្រីក្រ និងបញ្ហាទាក់ទិនដល់សិទ្ធិពលករ ជាដើម។
ចែករំលែកអំពីការបោះជំហានជាបន្តរបស់វៀតណាមសំដៅអនុវត្តន៍ អនុសាសន៍ចំនួន២៤១ ដែលវៀតណាមទទួលយកក្នុងវដ្ដទី៣នេះ លោក Le Hoai Trung បានសង្កត់ធ្ងន់ថា៖
“នាពេលខាងមុខ ក្រសួងការបរទេសនិងក្រសួង ស្ថាប័នទាក់ទិនមួយចំនួន នឹងធ្វើជាអធិបតីដើម្បីវាយតម្លៃថា រាល់អនុសាសន៍នោះស្ថិតនៅក្នុងវិស័យណា។ បន្ទាប់មក នឹងចែកចាយអោយក្រសួង ស្ថាប័នដែលមានការទទួលខុសត្រូវ ហើយក៏មានការចូលរួមរបស់បណ្ដាតំបន់ និងអង្គការនយោបាយសង្គមនានា ទៀតផង។ វៀតណាមនឹងពិគ្រោះយោបល់ជាមួយដៃគូបរទេសដើម្បីកសាង កម្មវិធីធ្វើសកម្មភាពដាក់ជូននាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ រួមជាមួយគ្នានោះ វៀត ណាមនឹងមានយន្តការត្រួតពិនិត្យជារៀងរាល់ឆ្នាំលើការអនុវត្តនូវអនុសាសន៍និងកម្មវិធីធ្វើសកម្មភាពពោលខាងលើ ដែលក្នុងនោះមានបញ្ហាស្ដីពីការកសាង ច្បាប់ កសាងគោលនយោបាយ លើកកំពស់ការអប់រំក៏ដូចជាចំណេះដឹងអំពី សិទ្ធិមនុស្សផងដែរ”៕