វៀតណាម-កូឡុំប៊ីរំលឹកខួបលើកទី៣៥នៃទិវាបង្កើតទំនាក់ទំនងការទូត

វៀតណាម-កូឡុំប៊ីរំលឹកខួបលើកទី៣៥នៃទិវាបង្កើតទំនាក់ទំនងការទូត - ảnh 1


(VOVworld) - នៅរដ្ឋធានី Bogota នៃប្រទេសកូឡុំប៊ី ទើបនឹងបានប្រព្រឹត្តទៅពិធីរំលឹក
ខួបអនុស្សាវរីយ៍លើកទី៣៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកូឡុំ
ប៊ី ដោយក្រសួងការបរទេសកូឡុំប៊ីនិងស្ថានទូតវៀតណាមប្រចាំនៅវីណេហ្សួអេឡា
និងកូឡុំប៊ីសហការរៀបចំឡើង។ថ្លែងមតិនៅទីនេះ​អនុរដ្ឋមន្រ្តីក្រសួងការបរទេស
កូឡុំប៊ីលោកស្រី Patty Londono បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំង២ កំពុងបានជំរុញខ្លាំងនាបណ្ដាឆ្នាំថ្មីៗនេះ។កូឡុំប៊ីជានិច្ចកាលចាត់ទុកវៀតណាមជា
ដៃគូសំខាន់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ផ្ដល់អាទិភាពសំរាប់ការជំរុញកិច្ចសហប្រតិ
បតិ្តការនយោបាយ វប្បធម៌ អប់រំ ជាមួយវៀតណាម ព្រមទាំងរក្សាការជួបសន្ទនា
រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិការនៅតំបន់និង
អន្តរជាតិផងដែរ។រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណមប្រចាំនៅវីណេហ្សួអេឡានិង
កូឡុំប៊ីលោក Ngo Tien Dung បានសម្ដែងក្ដីសម្បាយរីករាយអំពីទំនាក់ទំនងដ៏ល្អប្រ
សើររវាងប្រទេសទាំង២។វៀតណាមមានគោលបំណងជំរុញខ្លាំងថែមទៀតទំនាក់
ទំនងសហប្រតិបតិ្តការទ្វេភាគីលើ់គ្រប់វិស័យជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ចនិង
ពាណិជ្ជកម្ម។
ក្នុងឱកាសនេះដែរ ស្ថានទូតវៀតណាមបានសហការជាមួយស្ថាប័នទាក់ទិននានា
របស់កូឡុំប៊ី រៀបចំសកម្មភាពវប្បធម៌ជាក់ស្ដែងក៏ដូចជាឧទ្ទេសនាមអំពីម្ហូប អាហារ តាំងពិព័រណ៍រូបថត វត្ថុវប្បធម៌របស់វៀតណាម និងកម្មវិធីសម្ដែងសិល្បៈប្រជាប្រិយ
នៅរដ្ឋធានី Bogata៕

ប្រតិកម្មទៅវិញ

ផ្សេងៗ