វៀតណាមគឺជាប្រទេសដែលមានសេរីភាពសេដ្ឋកិច្ចកាន់តែកើនឡើងខ្លាំងបំផុតនៅលើពិភពលោក

(VOVWORLD) - វៀតណាមត្រូវបានគេវាយតម្លៃថាមាន ៦១,៧ ពិន្ទុ ដែលកើនឡើង ២,៩ ពិន្ទុបើប្រៀបធៀបនឹងឆ្នាំទៅមិញ។ នេះគឺជាលើកដំបូង ដែលវៀតណាមស្ថិតក្នុងបញ្ជីក្រុមប្រទេសមាន« សេរីភាពជាបង្គួរ។
វៀតណាមគឺជាប្រទេសដែលមានសេរីភាពសេដ្ឋកិច្ចកាន់តែកើនឡើងខ្លាំងបំផុតនៅលើពិភពលោក - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖ baochinhphu.vn)

«មិនមានប្រទេសណាមួយ ដែលមានទំហំសេដ្ឋកិច្ចស្រដៀងគ្នា អាចទទួលបាននូវកំណើនយ៉ាងខ្លាំងអំពីសេរីភាពសេដ្ឋកិច្ចដូចជាប្រទេសវៀតណាមក្នុង រយៈពេល ២៥ ឆ្នាំកន្លងមកនេះឡើយ»។ នេះជាការវាយតម្លៃរបស់មូលនិធិបេតិកភណ្ឌ (Heritage Foundation) ដែលជាអង្គការស្រាវជ្រាវយុទ្ធសាស្ត្រសកលរបស់សហរដ្ឋអាមេរិកដែលបានប្រកាសកាលពីថ្ងៃទី ១៦ ខែមីនា។

មូលនិធិបេតិកភណ្ឌបានប្រកាស សន្ទស្សន៍សេរីភាពសេដ្ឋកិច្ចប្រចាំឆ្នាំ បន្ទាប់ពីបានធ្វើការស្ទង់មតិលើប្រទេសចំនួន ១៧៨ នៅលើពិភពលោក។ វៀតណាមត្រូវបានគេវាយតម្លៃនៅកំរិត ៦១,៧ ពិន្ទុ ដែលកើនឡើង ២,៩ ពិន្ទុបើប្រៀបធៀបនឹងឆ្នាំទៅមិញ។ នេះគឺជាលើកដំបូង ដែលវៀតណាមស្ថិតក្នុងបញ្ជីក្រុមប្រទេសមាន«សេរីភាពជាបង្គួរ»។ លើសពីនេះទៀត ការវាយតំលៃក៏បានបង្ហាញថា ចាប់តាំងពីការធ្វើស្ទង់មតិនាឆ្នាំ ១៩៩៥ មក គ្មានប្រទេសណាដែលមានទំហំសេដ្ឋកិច្ចស្រដៀងគ្នា មានកំរិតសេរីភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័សដូចប្រទេសវៀតណាមទេ។ ម្យ៉ាងវិញទៀត វៀតណាម ត្រូវបានគេចាត់ទុកថាជាប្រទេសមួយដែលមានពន្ធទាប ហិរញ្ញវត្ថុសាធារណៈល្អៗ និងសន្ទស្សន៍របស់រដ្ឋាភិបាលសមហេតុផលនិងត្រឹមត្រូវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ